រ៉ូបូត​ទើប​បង្កើត​ថ្មី Walk-Man នឹង​​ជំនួស​ការងារ​គ្រោះ​ថ្នាក់​របស់​មនុស្ស

រ៉ូបូត​ទើប​បង្កើត​ថ្មី Walk-Man នឹង​​ជំនួស​ការងារ​គ្រោះ​ថ្នាក់​របស់​មនុស្ស

ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​បង្កើត​ស្នាដៃ​ថ្មី​មួយ​ទៀត ដែល​នឹង​អាច​ជួយ​សម្រួល​ការងារ​គ្រោះ​ថ្នាក់​ទាំង​ឡាយ​របស់​មនុស្ស​បាន​នា​ពេល​អនាគត។ រ៉ូបូត​ Walk-Man នឹង​​​ធ្វើការ​ជំនួស​អ្នក​ពន្លត់​អគ្គីភ័យ ទាហាន និង​ក្រុម​អ្នក​ជំនាញ​ដោះ​គ្រាប់​បែក ដែល​សុទ្ធតែ​ប្រថុយ​គ្រោះ​ថ្នាក់​ដល់​ជីវិត។

 

រ៉ូបូត​ទើប​បង្កើត​ថ្មី Walk-Man នឹង​​ជំនួស​ការងារ​គ្រោះ​ថ្នាក់​របស់​មនុស្ស

 

រ៉ូបូត​ដ៏​អស្ចារ្យ​នេះ​បង្កើត​ឡើង​ដោយ​ក្រុម​វិស្វករ​នៅ​ប្រទេស​អ៊ីតាលី ជាមួយ​មុខងារ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ជា​ច្រើន​ដូច​មនុស្ស។ វិទ្យាស្ថាន​បច្ចេកវិទ្យា​អ៊ីតាលី Italian Institute of Technology និង​សាកលវិទ្យាល័យ University of Pisa ជា​អ្នក​រៀបចំ​បង្កើត​រ៉ូបូត​ដ៏​ពិសេស​នេះ​ឡើង​តាំង​ពី​ឆ្នាំ​២០១៣ ហើយ​វា​បាន​លេច​ចេញ​ជា​រូប​រាង​នៅ​ទី១ កាល​ពី​ខែ​មិថុនា​សម្រាប់​ចូល​រួម​ប្រកួត DARPA Robotics ។

 

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា នៅ​ពេល​អនាគត Walk-Man អាច​នឹង​បញ្ជូន​ទៅ​បំពេញ​ការងារ​ជំនួស​មនុស្ស ដូច​ជា​ផ្នែក​ជំនាញ​ដោះ​គ្រាប់​បែក ទាហាន និង​អ្នក​ពន្លត់​អគ្គីភ័យ​ជា​ដើម។ ក្រុម​វិស្វករ​មាន​សង្ឃឹម​ថា រ៉ូបូត​ដែល​ពួក​គេ​បង្កើត​ឡើង​នឹង​អាច​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់​ខ្លាំង​ទៅ​លើ​ការងារ​ជួយ​សង្គ្រោះ និង​រុករក ដែល​សុទ្ធតែ​មាន​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស។

 

រ៉ូបូត Walk-Man មាន​កម្ពស់ ១,៨៣​ម៉ែត្រ និង​ទម្ងន់​ខ្លួន​សរុប ១១៨​គីឡូក្រាម បំពាក់​ដោយ​​មុខ​ងារ​ពិសេស​ជា​ច្រើន។ ប្រៀប​ដូច​ជា​មនុស្ស​ធម្មតា​ដែរ Walk-Man អាច​ប្រើ​ដៃ និង​ជើង សម្រាប់​រក្សា​លំនឹង​ខ្លួន​ពេល​បញ្ចេញ​សកម្មភាព៕

 

រ៉ូបូត​ទើប​បង្កើត​ថ្មី Walk-Man នឹង​​ជំនួស​ការងារ​គ្រោះ​ថ្នាក់​របស់​មនុស្ស

 

រ៉ូបូត​ទើប​បង្កើត​ថ្មី Walk-Man នឹង​​ជំនួស​ការងារ​គ្រោះ​ថ្នាក់​របស់​មនុស្ស

 

 

រ៉ូបូត​ទើប​បង្កើត​ថ្មី Walk-Man នឹង​​ជំនួស​ការងារ​គ្រោះ​ថ្នាក់​របស់​មនុស្ស
 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail

នាំមកជូនដោយ

រ៉ូបូត​ទើប​បង្កើត​ថ្មី Walk-Man នឹង​​ជំនួស​ការងារ​គ្រោះ​ថ្នាក់​របស់​មនុស្ស