កូរ៉េខាងត្បូង​ និង​ តៃវ៉ាន់​កំពុង​ព្រួយបារម្ភ​បន្ទាប់ពី​ទទួលបាន​សារ​គំរាម​ពី ISIS

Sanofi

​បន្ទាប់ពី​ក្រុម​សកម្មជន​ជ្រុលនិយម ISIS បានបង្ហាញ​វីដេអូ​មួយ​ក្នុងន័យ​គំរាមកំហែង​ទៅដល់​សកលលោក​ទាំងមូល​កាលពីពេល​ថ្មីៗ​នេះ​រួចមក បានធ្វើ​ឲ្យ​ប្រជាជន ក៏ដូចជា​ប្រទេស​កូរ៉េខាងត្បូង​ទាំងមូល​កើតមាន​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ក្រោយពី​បានឃើញ​វីដេអូ​របស់​ក្រុម​ភេរ​វករ ISIS ទាំងនោះ​ដាក់​រង្វង់​សញ្ញា​នៅលើ​រូប​ទង់ជាតិ​ប្រទេស​របស់ខ្លួន​ក្នុងន័យ​គំរាមកំហែង ឬ ជា​ដំរួយ​មួយ​ដែល​បញ្ជាក់ថា​កូរ៉េ​ខាង​ក្បូ​ង​នឹង​ទទួលរង​ការ​ប្រហារ​ពី​សំណាក់​ពួក ISIS នាពេលខាងមុខ​ដ៏​ខ្លី​នេះ ។​

​ក្រោយពី​បានឃើញ​វីដេអូ​គំរាម​នេះ​រួចមក​នៅក្នុង​សង្គម​កូរ៉េខាងត្បូង​ទាំងមូល​កាន់តែ​មានការ​ជ្រួលច្របល់​កាន់តែខ្លាំង​ឡើង ព្រោះ​កាលពី​ខែតុលា​កន្លងទៅនេះ កូរ៉េខាងត្បូង​ធ្លាប់​បានទទួល​សារ​អាណា​មិ​កម្ត​ង​រួចហើយ ដោយ​អត្ថន័យ​នៅក្នុង​សារ​នោះបាន​ឲ្យ​ដឹងថា នឹងមាន​ការវាយប្រហា​រ​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​កូរ៉េខាងត្បូង​ក្នុង​ខែតុលា​នោះ​តែម្តង ប៉ុន្តែ​ក្រោយមក​ការព្រួយបារម្ភ​នោះ​ត្រូវបាន​រលត់ទៅវិញ​ដោយសារតែ​មិនឃើញ​មាន​សកម្មភាព​ណាមួយ​ពី​សំណាក់​ក្រុម​ភេរ​វករ​ជ្រុលនិយម​អស់ទាំង​នោះឡើយ ។

បើ​យោងតាម​ពាក្យសម្តី ក៏ដូចជា​សេចក្តី​ព្រួយបារម្ភ​របស់​ប្រជាជន​កូរ៉េខាងត្បូង​ភាគច្រើន​បាន​លើកឡើងថា «​ទោះបីជា​នៅក្នុង​កំឡុង​ពេលនេះ​ប្រទេស​កូរ៉េខាងត្បូង​មាន​សន្តិសុខ​ល្អ​យ៉ាងណាក៏ដោយ ប៉ុន្តែ​មិន​ប្រាកដ​ទេ​ថា​នាពេល​អា​នាគ​ត​នឹងមាន​រឿង​អ្វី​កើតឡើង​នៅក្នុង​ប្រទេស​របស់​ពួកគេ ។

​ជាមួយគ្នានេះដែរ​នៅលើ​ទឹកដី​តៃវ៉ាន់​ក៏បាន​ទទួលរង​ការគំរាមកំហែង​ដូចគ្នា​ដែរ បើ​យោងទៅតាម​គេហៈទំព័រ shanghaiist.com ដែល​ចុះផ្សាយ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​សាធារណៈរដ្ឋ​តៃ​វ៉ា​ន់​ទទួលបាន​ឯករាជ្យ​ពេញលេញ​ក្នុងការ​គ្រប់គ្រង​រដ្ឋ​រួចមក ប្រជាជន​តៃវ៉ាន់​ទាំងអស់​កើតមាន​សេចក្តីរំភើប​យ៉ាងខ្លាំង ប៉ុន្តែ​ភាពសប្បាយ​រីករាយ​នេះ​មិន​បានយូរ​ប៉ុន្មាន​ទេ ព្រោះ​ដោយសារតែ​ក្រោយមក​ក្រុម​ភេរវ​ករ​សាសនានិយម ISIS បានបង្ហាញ​វីដេអូ​គំរាមកំហែង​មួយ​ដូចគ្នា​នឹង​កូរ៉េខាងត្បូង​ដែរ គឺ​ពួកគេ​បាន​បញ្ចូល​ប្រទេស​ចំនួន ៦០ ជា​គោលដៅ​ក្នុងការ​វាយប្រហារ ហើយ​នៅ​ក្នុងនោះ​ទង់ជាតិ​របស់​តៃវ៉ាន់​ត្រូវ​បានដាក់​រង្វង់​ក្រហម ដែល​សង្ស័យថា​តៃវ៉ាន់​នឹងត្រូវ​រង​ការវាយប្រហារ​បន្ទាប់ពី​ប្រទេស​បារាំង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ៕ កុសល​


Related