មេធាវី​របស់​សកម្មជន​CNRP​នៅ​ខេត្តស្វាយរៀង នឹងដាក់​សំណើរ​ទៅ​តុលា​ការសុំ​នៅក្រៅ​ឃុំ​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទ​ឫទ្ធី បាន​ឲ្យ​ដឹងថា មេធាវី​ការពារ​សកម្ម​គណបក្ស​២​រូប នៅ​ខេត្តស្វាយរៀង នឹងដាក់​សំណើរ​ទៅ​តុលាការ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា ដើម្បី​ស្នើសុំ​ឲ្យ​សកម្មជន​ខ្លួន​ទាំងពីរ​រូបនេះ នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន មុននឹង​តុលាការ​បើកសវនាការ​លើ​ករណី​ក្លែង​ឯកសារ​សំបុត្រកំណើត​បន្តទៀត​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃ​សៅរ៍​នេះ លោក អ៊ូ ច័ន្ទ​ឫទ្ធិ បាន​បញ្ជាក់ថា ការចាប់ខ្លួន​សកម្មជន​នេះ​ជា​រឿង​នយោបាយ ហើយ​ការដោះលែង​សកម្មជន​គណបក្ស​ខ្លួន​ទាំងពីរ​រូបនេះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​បាន លុះត្រា​តែមាន​ដំណោះស្រាយ​នយោបាយ​។​

​កន្លងមក​ម្ចាស់​សំបុត្រកំណើត ធ្លាប់​អះអាងថា អាជ្ញាធរខេត្ត​ស្វាយរៀង ពិតជា​សរសេរ​ខុស​ថា​ខេត្តស្វាយរៀង ប្រទេស​វៀតណាម​ពិតមែន​។​នេះ​បើតាម​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ដែល​បាន​ឲ្យ​មន្ត្រី​ខ្លួន​នៅ​ខេត្តស្វាយរៀង ចុះ​ជួប​ម្ចាស់​សំបុត្រកំណើត​នោះ​។​

​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ពីររូប គឺ​លោក សុខ សំ​អ៊ា​ន ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក នង សារិទ្ធ សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បាវិត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ដោយ​ចោទថា ពួកគេ​បាន​សរសេរ​ក្លែង​ឯកសារ​សំបុត្រកំណើត បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ថា ទឹកដី​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ប្រទេស​វៀតណាម​។ សាលាដំបូង​ខេត្តស្វាយរៀង​បានសម្រេច​ឃុំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​នោះ នៅ​ពន្ធនាគារ​ខេត្ត ដោយ​ចោទ​ពីបទ​ក្លែង​ឯកសារ​សាធារណៈ​និង​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សំបុត្រកំណើត​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​