គ្រាប់បែកអត្តឃាត សម្លាប់មនុស្សយ៉ាង ហោចណាស់អស់១៥នាក់ នៅភាគពាយព្យ នីហ្សេរីយ៉ា

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត កើតឡើងនៅភាគពាយព្យ ប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្សយ៉ាង តិចបំផុតក៏១៥នាក់ដែរ ។

កាលពីថ្ងៃសុក្រម្សិលមិញនេះ នៅក្រុង Dakasoye ភាគពាយព្យ ប្រទេសនីហ្សេរីយ៉ា ស្ថិតនៅក្នុងរដ្ឋ Kano មានករណីបំផ្ទុះ គ្រាប់បែកអត្តឃាតកើតឡើងទៅលើក្រុមអ្នកកាន់សាសនាម៉ូស្លីម បណ្តាលឲ្យពលរដ្ឋប្រមាណ១៥នាក់បាត់បង់ជីវិត និងអ្នកផ្សេងៗទៀតរងរបួស ។

តាមការឲ្យដឹងពីក្រុមគ្រូពេទ្យ ដែលបម្រើការងារនៅមន្ទីរពេទ្យរដ្ឋបានបញ្ជាក់ថា មានអ្នករងរបួសជាច្រើន ដែលបានបញ្ជូន មកកាន់មន្ទីរពេទ្យធ្វើការជួយសង្គ្រោះជីវិត និងព្យាបាល ក្រោយពីមានករណីវាយប្រហារ មួយមកលើអ្នកកាន់ សាសនាម៉ូស្លីម ខណៈដែលពលរដ្ឋទាំងនោះកំពុងបួងសួង និងដង្ហែរក្បួនពីក្រុង Zaria មកកាន់ ក្រុងក្បែរគ្នា គឺក្រុងKaduna ក្នុងដែនដី Dakasoye ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីមន្ត្រីរក្សាសន្តិសុខដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា គ្រាប់បែកបានត្រូវគេបោះរំលងពីលើរូបគាត់ និងធ្លាក់ទៅដល់ក្រុមមនុស្សទាំងឡាយ បន្ទាប់ពីរូបគាត់បានធ្វើ ការបួងសួង ក្នុងនាមជាសមាជិក នៃក្រុមអ្នកកាន់សាសនា ឥស្លាមនោះ ។

តាមការឲ្យដឹងពីមន្ត្រីមួយរូបបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក អត្តឃាតនៅ ទីតាំងខាងលើ មិនទាន់បានកំណត់ជាក់ច្បាស់ថា នឹងមានអ្នកស្លាប់ កើនដល់ប៉ុន្មាន និងអ្នករងរបួសពិតប្រាកដនោះ នៅមិនទាន់ច្បាស់លាស់ដែរ ព្រោះស្ថិតក្នុងប្រតិបត្តិការស៊ើបអង្កេតនៅឡើយ ៕

គ្រាប់បែកអត្តឃាត សម្លាប់មនុស្សយ៉ាង ហោចណាស់អស់១៥នាក់ នៅភាគពាយព្យ នីហ្សេរីយ៉ា