អូស​ត្រី​ក្នុង​ប្រឡាយ​ប្រទះឃើញ​សាកសព​និង​ម៉ូតូ​មួយគ្រឿង​

Sanofi

​សាកសព​បុរស​ម្នាក់​និង​ម៉ូតូ​មួយគ្រឿង​ត្រូវបាន​ក្មេងៗ​អូស​ត្រី​ប្រទះឃើញ​នៅក្នុង​ប្រឡាយទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​កន្លែងកើតហេតុ នៅវេលា​ម៉ោង​ប្រមាណ​ជា​៩ ព្រឹក ថ្ងៃទី​២៨ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​ប្រឡាយទឹក ក្នុងភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នៅក្នុង​ប្រឡាយទឹក​នោះ​ឈ្មោះ ប៉ែន រ័​ត្ឋ អាយុ​២៥ មុខរបរ​ជា​កម្មករ​សំណង់​មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ក្រួច សង្កាត់​ទៀន ខណ្ឌដង្កោ រា​ធានី​ភ្នំពេញ​និង​មាន​ប្រព​ន្ឋ​ឈ្មោះ​ឃ​ន សុខ​ចន្ទ មុខរបរ​កសិករ ។ សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ប្រហែល​អាច​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ក៏បាន​ជ្រុល​ចង្កូត​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយទឹក ហើយ​ម៉ូតូ​សង្កត់​ក៏​លង់ទឹក​ស្លាប់​តែម្ដងទៅ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​ប្រទះឃើញ​សព​ជនរងគ្រោះ គឺ​នៅវេលា​ម៉ោងជាង ៩​ព្រឹក ថ្ងៃកើតហេតុ មាន​ក្មេងៗ​៤​នាក់​បាន​ទៅ​អូស​កំពឹស​និង​ត្រី​តូចៗ​នៅក្នុង​ប្រឡាយ​នោះ ពេល​អូស​ដល់​ចំណុចកើតហេតុ​ក៏បាន​ទាក់​ជាមួយ​របស់​អ្វី​ម្យ៉ាង ដែល​ពួកគេ​ស្មានតែ​គល់ឈើ បន្ទាប់មក​ពួកគេ​ក៏បាន​ទៅ​រាវ​ប៉ះ​ទើប​ដឹងថា​ជា​ម៉ូតូ សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1X.4762 ក៏​រត់​ទៅប្រាប់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ ហើយ​ក៏បាន​រាយការណ៍​ដល់​សមត្ថកិច្ច ភ្លាមៗ​នោះ សមត្ថកិច្ច​ក៏បាន​មកដល់​កន្លែងកើតហេតុ ដោយបាន​ស្រង់​ម៉ូតូ​ចេញ តែ​ពេលដែល​ស្រង់​ម៉ូតូ​នោះ​ស្រាប់​តែមាន​សព​បុរស​ម្នាក់​អណ្ដែត​ចេញមក​តាម​ក្រោយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែខ្លាំង​ឡើង​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​សមត្ថកិច្ច​ជំនាញ បានធ្វើ​កោសល្យវិច័យ​ដោយ​ឃើញថា​សាកសព​ជនរងគ្រោះ​ពិតជា​លង់​ស្លាប់​ដោយសារ​ម៉ូតូ​សង្កត់ពីលើ​ប្រាកដ​មែន​។​បន្ទាប់ពី​ពិនិត្យ​សាកសព​រួចរាល់​មក​ស​ម​ត្ថ​កិច្ច​បានប្រគល់​ស​ព​ឲ្យ​ទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​ម៉ូតូ​ក៏​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​ភ្លាមៗ​នោះ​ផងដែរ​៕​សុទ្ធ គឹម​សឿន​

Related