Z -Way Cambodia «​ចាប់ផ្តើម​ចែករំលែក​ក្តី​ស្រឡាញ់​ដើម្បី​ស្នាមញញឹម​កុមារ​»

Sanofi

​ក្រោយពី​បញ្ចប់​ក្នុង​ការចុះ​ប្រតិបត្តិ​ការថត​ភាពយន្ត​ខ្នាត​ខ្លី​ដែលមាន​ការចូលរួម​ពី​តារា​កិត្តិយស​ល្បីៗ នៅក្នុង​រឿង​ដែលមាន​ចំណងជើង​ថា «​ផ្លូវ​» ហើយ​នោះ ពេល​ថ្មីៗ​នេះ Z -Way Cambodia ក្នុងនាម​ជា​ក្រុម​ផលិតករ​វ័យក្មេង​ដែល​បង្កើតឡើង​ដើម្បី​ទ្រទ្រង់​វិស័យ​ភាពយន្ត​ខ្មែរ​នោះ បាន​មូលមតិ​គ្នា​បង្កើត​
​កម្មវិធី​សប្បុរសធម៌ ហើយ​សកម្មភាព​នេះ​ត្រូវបាន​ទទួល​ការ​សាទរ​យ៉ាងខ្លាំង​ពី​សាធារណជន​។​

​វណ្ណ ស៊ី​ដា​រ៉ូ ប្រធាន «​ក្រុម​សម្ព័ន្ធ​យុវ​ផលិតករ​វ័យក្មេង​» ដែល​ហៅ​កាត់​ថា Z-Way Cambodia ដែល​ទើបនឹង​ត្រឡប់​មកពី​បញ្ចប់​វគ្គ​សិក្សា​ខ្លី​ស្តីពី​ជំនាញ​ផលិត​កុន​នៅឯ​ប្រទេស​ម៉ាឡេស៊ី​នោះ បានផ្តល់​
​បទ​សម្ភាស​ដល់ «​ប្រជាប្រិយ​» ឱ្យដឹងថា ក្រុម​របស់លោក​បា​នប​ង្កើ​ត​កម្មវិធី​សប្បុរសធម៌​មួយ គឺ​ការចុះទៅ​ជួយ ចែក​អំណោយ​ដល់​សិស្សានុសិស្ស​ក្រីក្រ​នៅ​សាលាបឋមសិក្សា​សំរោង ដែលមាន​ទីតាំង​ស្ថិត​នៅឯ​ទឹកដី​​ខេត្តកំពង់ឆ្នាំង ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ២០១៥ កន្លងមកនេះ​។

​អំណោយ​ដែល​ទទួលបាន​ពី​សប្បុរស​ទាំងនោះ​រួមមាន សម្ភារ​សិក្សា និង ប្រាក់​មួយចំនួនទៀត​។ អំណោយ​ទាំងនោះ ត្រូវបាន​ប្រធាន​ក្រុម​វ័យក្មេង​នេះ​បញ្ជាក់ថា ត្រូវបាន​ចែកជូន​ដល់​សិស្សានុសិស្ស​ក្រីក្រ​ចំនួន ១៦០​នាក់​។​

​វណ្ណ ស៊ី​ដា​រ៉ូ ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ផងដែរ​ដល់​ទឹកចិត្ត​សប្បុរសជន​ទាំងអស់​ដែល​បានផ្តល់​ជា​សម្ភារ ក៏​ជា​ថវិកា​ដើម្បី​ចូលរួម​លើកស្ទួយ​ផ្តល់​កម្លាំងចិត្ត ក៏ដូចជា​ផ្តល់​ស្នាមញញឹម​ដែលជា​ពន្លឺ​ក្នុងការ​សិក្សា​រៀនសូត្រ ដល់​កុមារ​ក្រីក្រ​ទាំងនេះ​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​សមាជិក ក៏ដូចជា​អ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ខិតខំ​ខ្នះខ្នែង​បរិច្ចាគ​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ម​វី​ធី​​សប្បុរសធម៌​ដំណើរការ​ទៅបាន​ល្អ និង បញ្ចប់​ទៅដោយ​ភាពជោគជ័យ​។

​ទោះបីជា​យ៉ាងណា នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ដំបូង​ប៉ុណ្ណោះ​ក្នុងការ​បង្កើតជា​កម្មវិធី​មនុស្សធម៌ ស្របពេល​ក្រុមយុវជន​វ័យក្មេង​ដែល​ពោរពេញ​ឆន្ទៈ​ក្នុងការ​ចែករំលែក​មួយ​នេះ នឹង​បន្ត​បង្កើត​កម្ម​វី​ធី​សប្បុរស​ផ្សេងៗ​ទៀត​ឱ្យចេញ​ជា​រូបរាង​ឡើង​។ ហើយ​សកម្មភាព​ដ៏​គួរឱ្យ​មោ​ទក​ទាំងនេះ ក៏​មិនអាច​ខ្វះ​បានដែរ​ពី​ការចូលរួម​ពី​ទឹកចិត្ត​សប្បុរសធម៌​រប​ស់បង​ប្អូន​ទាំងឡាយ ព្រោះ​បើ​គ្មាន​ការបរិច្ចាគ​ថវិកា​ពី​
​បងប្អូន​នោះ នោះ​កម្មវិធី​សប្បុរស​មួយ​នេះ​ក៏ដូចជា​កម្មវិធី​បន្តបន្ទាប់​ផ្សេងៗ​ទៀត​ក៏​មិនអាច​ប្រព្រឹត្តទៅបាន​
​នោះដែរ​៕ ភូមិន្ទ​

Related