លោក ម៉ា​រី​អូ ត្រូវ​បង្ខំ​ឱ្យ​ជ្រើសរើស​រវាង​……..

Sanofi

​លោក ម៉ា​រី​អូ ម៉ូ​រឺរ (Mario Maurer ) តួឯក​ប្រុស​ក្នុង​រឿង “​បេះដូង​ពីរ​ដើម្បី​អូន​” (Song Huajai Nee Puea Tur ) ធ្លាប់មាន​ព័ត៌មាន​ថា បណ្តើរ​អ្នកចម្រៀង ចន្ទ​ជិ ចន្ទ​ជិ​រ៉ា ដែលជា​សមាជិក​ក្រុម កៃ​អា ទៅ​ទទួលទាន​អាហារ​តែ​ពីរ​នាក់​ជា​ញឹកញាប់ ដោយ​យក​ឡេស​ថា​រាប់អាន​គ្នា​ជា​បងប្អូន​។​



​សម្រាប់​ពេលនេះ ពួកគេ​ទាំង​ពីរបាន​បើកចំហ​រហើយ​ថា ទំនាក់ទំនង​របស់​ពួកគេ​គឺ​លើសពី​ភាពជា​បងប្អូន រហូត​មាន​គេ​ប្រទះឃើញ អ្នកនាង ចន្ទ​ជិ និង លោក ម៉ា​រី​អូ ឡើង​ខុន​ដូ​ជាមួយគ្នា​តែ​ពីរ​នាក់​។ រឿងនេះ បានធ្វើឱ្យ​ទស្សនិកជន​ដែល​គាំទ្រ​លោក ម៉ា​រី​អូ មាន​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង ជាពិសេស គឺ​មិន​ចង់ឱ្យ​លោក ម៉ា​រី​អូ ទាក់ទង​ជាមួយ​តារាចម្រៀង ចន្ទ​ជិ​។​



​ទីបំផុត លោក ម៉ា​រី​អូ ព្រម​ចេញមុខ​ការពារ​អ្នកនាង ចន្ទ​ជិ ដោយ​អះអាងថា រាល់​ការជួបគ្នា​រវាង​លោក និង អ្នកនាង ចន្ទ​ជិ គឺមាន​ចាស់ទុំ​ដឹងឮ និង នៅក្បែរ​គ្រប់ពេល ហើយ​គឺ​មិន​ធ្លាប់​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់​ស្ងាត់ៗ​នោះទេ ដោយ​ការ​រាប់អាន​កន្លងមក​គឺ​មិន​មានការ​លើសលប់​ឡើយ​។​




​ទោះជា​យ៉ាងនេះ​ក្តី មិត្ត​អ្នកគាំទ្រ​នៅតែ​មិន​សុខចិត្ត ហើយ​ថែមទាំង​បង្កើត​ផេ​ហ្គ​ហ្វេ​ស​ប៊ុ​ក​ដាក់ឈ្មោះថា “​ប្រឆាំង​តារាចម្រៀង ចន្ទ​ជិ​” ដើ​ម្បើ​បង្ខំ​លោក ម៉ា​រី​អូ ជ្រើសរើស​រវាង​អ្នកគាំទ្រ និង អ្នកនាង ចន្ទ​ជិ តើ​អ្នកណា​សំខាន់​ជាង​។​




​ចំពោះ​បញ្ហា​នេះដែរ លោក ម៉ា​រី​អូ បានធ្វើការ​ឆ្លើយតប​ថា វា​មិនមែនជា​រឿង​ធ្ងន់ធ្ងរ​សម្រាប់​លោក​នោះទេ ព្រោះនេះ​គឺជា​ជីវិត​ផ្ទាល់ខ្លួន​របស់លោក រីឯ​រឿង​ដែល​បង្កើត​ផេ​ហ្គ​ហ្វេ​ស​ប៊ុ​ក​ដាក់ឈ្មោះ “​ប្រឆាំង​តារាចម្រៀង ចន្ទ​ជិ​” គ្រាន់តែ​ជា​គំនិត​អ្នកគាំទ្រ​ភាគតិច លោក​សុំ​មិន​ធ្វើការ​ជ្រើសរើស ហើយ​អ្វីដែល​លោក​ត្រូវធ្វើ​នៅពេលនេះ គឺ​បំពេញ​តួនាទី​ជាតា​រា​សម្តែង ខំប្រឹង​ថត​រឿង​ភាគ​ថ្មីៗ ដើម្បី​កំដរ​អារម្មណ៍​ទស្សនិកជន​។​



​លោក ម៉ា​រី​អូ បាន​បន្ថែមទៀតថា កន្លងមក​លោក​មិនមែន​មិន​ធ្លាប់​ជួប​បញ្ហា​បែបនេះ តែ​នេះ​ក៏​មិនមែនជា​រឿង​ធ្ងន់ធ្ងរ​សម្រាប់​លោក ព្រោះ​យើង​មិនអាច​ទៅ​បង្ខំ​ការគិត​របស់គេ​ឱ្យ​កែប្រែ ហើយក៏​មិនអាច​ហាម​គេ​មិនឱ្យ​រិះគន់​បានឡើយ ហើយ​សម្រាប់​ចំណុច​នេះ ក៏​មិន​ចាប់​ទុក​ថា វា​ជា​ឧបសគ្គ​រារាំង​ស្នេហា​រវាង​លោក និង អ្នកនាង ចន្ទ​ជិ ។ ទោះជា​យ៉ាងនេះ​ក្តី ក៏​សុំ​អរគុណ​ចំពោះ​មិត្ត​អ្នកគាំទ្រ​ទាំងអស់​ដែល​តែងតែ​បារម្ភ និង យកចិត្តទុកដាក់​ចំពោះ​លោក​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)






Related