បឹងកេត អាចមាន​សិទ្ធ​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់​បាន​លុះត្រា​រក្សា​លទ្ធផល ០-០

​ក្រុម​បឹងកេត​អង្គរ​នឹងមាន​សិទ្ធ​ទៅ​បន្ត​ការប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 ប្រសិនបើ​ខ្លួន​អាច​រក្សា​លទ្ធផល​នៅ​ថ្ងៃស្អែក​បញ្ចប់​ត្រឹម​លទ្ធផល ០-០​។ ប៉ុន្តែ​ប្រសិនបើ​មានការ​ស៊ុត​ប​ញ្ជូ​ល​ទី​គ្នា​ដោយ​លទ្ធផល ១-១ ឬ​២-២​ស្មើ នោះ​ក្រុម YANGON UNITED នឹង​ឆ្លងទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​វៀតណាម​។​

​មាន​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​មួយចំនួន​បាន​យល់ច្រឡំ​ថា​ទាល់តែ​បឹងកេត​អង្គរ​យកឈ្នះ​លើ​ក្រុម​មី​យ៉ាន់​ម៉ា ទើប​អាច​មានឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​ប៉ះ​ក្រុម​វៀតណាម ដោយសារ​ពួកគេ​គិតថា ក្រុម​បឹងកេត​អង្គរ​ពេលនេះ​មាន​គ្រាប់​ចំណេញ ២ នៅក្នុង​ដៃ ខណៈ YANGON UNITED មាន​គ្រាប់​ចំណេញ​៣​។​

​ត្រង់ចំណុច​នេះ​លោក ប្រាក់ សុវណ្ណ​រ៉ា គ្រូបង្វឹក​របស់​ក្រុម​បឹងកេត​អង្គរ​បាន​ពន្យល់​ប្រាប់​ពី​មួល​នេះ​ថា ប្រសិនបើ​ការ​ប្រ​កូត​នៅ​ថ្ងៃស្អែក​បើសិនជា​ក្រុម​បឹងកេត​អង្គរ អាច​ទប់ទល់​ជាមួយ​ក្រុម YANGON UNITED ក្នុង​លទ្ធផល ០-០ នោះ​ក្រុម​បឹងកេត​នឹង​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​បើសិនជា​ក្រុម​មី​យ៉ាន់​ម៉ា អា​ចរក​គ្រាប់​បាល់​បាន ១-១ នោះ​ក្រុម YANGON UNITED នឹង​ឡើងទៅ​បន្ត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។     

​គ្រូបង្វឹក​ក្រុម​បឹងកេត​រូបនេះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​៖«​សម្រាប់​ការប្រកួត​ក្នុង​ទឹកដី​ណាមួយ​ប្រសិនបើ​ក្រុម​ភ្ញៀវ​ស៊ុត​ប​ញ្ជូ​ល​ទី​ក្រុម​ម្ចាស់ផ្ទះ​ឈ្នះ​មួយគ្រា​ម់​គេ​ទទួលបាន ២​ពិន្ទុ តែ​ប្រសិនបើ​ក្រុម​ម្ចាស់ផ្ទះ​ស៊ុត​បញ្ចូល​ទី​ឈ្នះ​ក្រុម​ភ្ញៀវ​មួយ​គ្រាប់ នោះ​ទទួលបាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​»​។ លោក​បន្ថែមថា​៖«​ជាក់ស្តែង​សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ដំបូង​ក្រុម​បឹងកេត​អង្គរ បាន​យកឈ្នះ​ក្រុម LAO TOYOTA FC ក្នុង​លទ្ធផល ២​គ្រាប់ នោះ​មានន័យថា​បឹងកេត​មាន​៤​ពិន្ទុ​លើ​គ្រាប់​បាល់ ដោយឡែក​ក្រុម YANGON UNITED បាន​យកឈ្នះ​លើ​ក្រុម LAO TOYOTA FC ក្នុង​លទ្ធផល ៣​គ្រាប់​នៅលើ​ទឹកដី​របស់ខ្លួន​មានន័យថា​ក្រុម YANGON UNITED មានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ​»​។​

​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ពានរង្វាន់ Toyota Mekong Club Championship 2015 បាន​ពន្យល់ ប្រាប់​រូបមន្ត​ពិន្ទុ​គ្រាប់​ស៊ុត​ថា ប្រសិនបើ​ក្រុម​បឹងកេត​អង្គរ អាច​រក្សា​លទ្ធផល​ត្រឹម ០-០ ដោយ​មិនមាន​គ្រាប់​ស៊ុត​បញ្ចូល​ទីនោះ ក្រុម​បឹងកេត​អង្គ​នឹងមាន​សិទ្ធ​ទៅ​វគ្គ​បន្ត ប៉ុន្តែ​បើ​ស្មើ​ដោយមាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គឺ​ក្រុម YANGON UNITED ជា​អ្នក​ទៅ​វគ្គ​បន្ត​។

​ក្រុម​បឹងកេត​អង្គរ ត្រូវ​ប្រកួត​ជាមួយ​ក្រុម YANGON UNITED របស់​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៩ ខែធ្នូ វេលា​ម៉ោង ៦:៣០​នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ជម្រុះ​ជុំ​ដំបូង ដើម្បី​កាត់សេចក្តី​ពី​ជោគវាសនា​របស់ខ្លួន ខណៈ​ក្រុម BECAMEX BINH DUONG FC របស់​វៀតណាម កំពុង​រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចំណែក​ក្រុម BURIRAM UNITED របស់​ថៃ រង់ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕ 
 

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​