យុវជន​ទំនើង​ម្នាក់​យក​ដប​សាំង​គប់​ដុត​ផ្ទះ​គេ​ទាំង​កណ្តាលយប់​ត្រូវ​ម្ចាស់ផ្ទះ​ស្គាល់មុខ​ប្តឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ទំនើង​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​បាន​ប្តឹង​ចោ​ ​ទ​ថា គេ​បាន​យក​សាំង​១​ដប​មក​គប់​ដុត​ផ្ទះ​គាត់​ទាំង​កណ្តាលយប់ ហើយ​គេ​បាន​ឈរ​មើល​ពួកគាត់​និង​អ្នកជិតខាង​ជួយ​ពន្លត់ភ្លើង​ឆេះ​ផ្ទះ​ទៀតផង​ដែល​គាត់​បាន​ចំណាំ​មុខ​គេ​យ៉ាងច្បាស់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​២​និង​២០​នាទី​យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​

​លោក ម៉ា​យន្ត នាយផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ ស៊ីវ សា​រិន្ទ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។ ចំណែក​យុវជន​សង្ស័យ​មានឈ្មោះ ម៉ត មុត​ម៉ា​រ៉ាវី មុខរបរ​មិន​ពិតប្រាកដ ជា​មុខសញ្ញា​ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​តាមដាន​គេ​ជា​កូនលោក​គ្រូបង្រៀន​ម្នាក់ រស់នៅ​ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ យុវជន​ទំនើង​រូបនេះ សមត្ថកិច្ច​ធ្លាប់​ចាប់ខ្លួន​៣​ដង​ពីបទ ១.​វាយ​រថយន្ត​សាំង​យ៉ុង​គេ​ខូចខាត និង​២​ដង​ទៀត​កាប់​គេ​អោយ​រងរបួស ដោយឡែក​ជាមួយ​ម្ចាស់ផ្ទះ​ជា​ជនរងគ្រោះ គឺ​គេ​ធ្លាប់មាន​ទំនាស់​ចំនួន​២​ដង​។​ ​ ​

​លោក ម៉ា​យន្ត អោយដឹងថា​៖ តាម​បណ្តឹង​ជនរងគ្រោះ នៅ​ម៉ោង​២​និង​២០​នាទី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ គាត់​កំពុង​ដេក​ជាប់មាត់​ទ្វារផ្ទះ​ខាងមុខ បានឮ​សម្លេង​ដូចជា​គរ​ជះ​ទឹក ប្រាវ​មក លើផ្ទះ ហើយ​ក៏មាន​ភ្លើង​ឆេះ​ទ្វារផ្ទះ​សន្ធោសន្ធៅ​ឡើង​។ នៅពេលនោះ​គាត់​ក៏បាន​ស្រែក​ឆោ​រ​ឡោ​ឡើង ផ្អើល​អ្នកជិតខាង​ចេញមក​ជួយ​ពន្លត់ភ្លើង​កំពុង​ឆេះ​ទ្វារផ្ទះ​រហូតដល់​រលត់​ទាំងស្រុង ក្នុងពេល​នោះដែរ គាត់​ក៏បាន​ឃើញ​ឈ្មោះ វី ដែល​បាន​ឈរ​មើល​ពួកគាត់​ពន្លត់ភ្លើង​ឆេះ​ផ្ទះ រួច​គេ​ក៏បាន​ឡើង​ជិះ​ម៉ូតូ ម៉ាកវីវ៉ា ពណ៌​ខ្មៅ​ចេញពី​កន្លែងកើតហេតុ​។ ភ្លាមៗ​នេះដែរ​គាត់​ក៏បាន​ឡើង​ជិះ​ម៉ូតូ​ដេញតាម និង​ទាន់ គេ​នៅ​កំពង់ផែ​ផ្សារ​ក្រោម ហើយ​បាន​សួរនាំ​ចោទប្រកាន់​រូបគេ​តែ​គេ​បានប្រកែក នៅពេលនោះ គាត់ បាន​ចាប់ដៃ​អាវ​គេ​មក​ហិត​គឺ​បាន​ធំក្លិន​សាំង ទើបបាន​កំណត់ថា គេ​ពិតជា​អ្នក​គប់​សាំង​ដុត​ផ្ទះ​គាត់ ហើយ​ក៏បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ផ្សារឆ្នាំង​អោយជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ ​ ​

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​បញ្ជា​រលោក​ព្រះរាជអាជ្ញា​ខេត្ត នៅ​ម៉ោង​១០​ព្រឹកស​ ​ម​ត្ថ​កិច្ច​ក៏បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​កសាង​សំណុំរឿង ប៉ុន្តែ​ជនសង្ស័យ​បាន​ប្រ កែ​កថា​ខ្លួនគេ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ឡើយ​។ ដោយឡែក​អ្នកលក់​សាំង​ពេលយប់​បាន ឆ្លើយថា នៅ​យប់​នោះគេ​បាន​ច្រក​សាំង​១​លីត្រ​ដាក់​ក្នុង​ដប​ទឹក​សុទ្ធ​២​ដប លក់​អោយ​មិត្ត​ភ័​ក្រ ជន សង្ស័យ តែមួយ​ដប​គេ​បាន​ចាក់​ចូល​ម៉ូតូ និង​មួយ​ដប​ទៀត​គេ​យកទៅអោយ​ជនសង្ស័យ ចំណែក​អ្នក ជួយ​ពន្លត់ភ្លើង​ឆេះ​ផ្ទះ ក៏បាន​ឆ្លើយថា​ពិតជា​បានឃើញ​ជនសង្ស័យ​នៅ​ឈរ​មើល​ក្នុងពេល​កើតហេតុ ពិតមែន​។​

​ដោយមាន​ភ​ស្តុ័​តាង​និង​សាក្សី​គ្រប់គ្រាន់​ដាក់បន្ទុក សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានក​សា ង​សំណុំរឿង​ចោទប្រកាន់​ពីបទ «​ធ្វើអោយ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា​» បញ្ជូន​ខ្លួន ជនសង្ស័យ ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បំពេញ​សំណុំរឿង​បន្ថែម តាម​និតិ​វិធី​បញ្ជូន​ខ្លួនគេ​ទៅកាន់​តុលាការខេត្ត​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​ ​ ​ ​

KA-27-05-2015-18 KA-27-05-2015-19 KA-27-05-2015-21