ជួយយោងឌុម កែវដា ឲ្យឈ្នះទុកឡុង សុភីឲ្យចាញ់

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន K-Cement របស់ SEA-TV នា​រសៀល​ថ្ងៃទី​២៨​វិច្ឆិកា​អ្នក​ប្រដាល់​ឌុ​ម កែវ​ដា​ប្រកួត​បាន​ ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ Kamlay Youk បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​នោះ ។​

​    ​តាម​ការពិតទៅ​ការប្រកួត​នោះ​កែវ​ដា​ចាញ់​ទេ​ព្រោះ​ក្នុងចំណោម​ចៅក្រម​ទាំង ៥ មាន ៣​នាក់​ឲ្យ​Kamlay Youk ឈ្នះ និង មាន ២​នាក់​ឲ្យ​កែវ​ដា​ឈ្នះ ។​តែដោយសារ​ការប្រកួត​មាន​លក្ខណៈ​តឹងតែង​នោះ​ទើប​គណៈវិនិច្ឆ័យ​សម្រេច​ឲ្យ​ ស្មើ​ទៅ​ព្រោះ​ជ័យជំនះ​នេះ​ក៏​មិន​ឯកច្ឆន្ទ​ដែរ​ទេ ។​

​    ​ចំពោះ​ឡុង សុ​ភី​ក្លឹប​សាល​វ័​ន្ទ​កីឡា​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Kamlay Pheat ដោយ​ពិន្ទុ​ដាច់​តែម្ដង ។​ដោយ​សារ​តែ​សុ​ភី​ចាញ់​ដាច់​ពេក​ទើប​មិនអាច​ជួយ​ទាញ​ឲ្យ​ស្មើគ្នា​បាន​នោះ ។​

+​សង្វៀន​អប្សរា​:​មានតែ​កំពែង ខ្មៅ​ម្នាក់​គត់​ដែល​ឈ្នះ​ថៃ​

​     ​ភ្នំពេញ​:​លើស​ង្វៀន​អប្សរា​នា​រសៀល​ថ្ងៃទី​២៨​វិច្ឆិកា​អ្នក​ប្រដាល់​គង់ សំបូរ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Pan Phat ដោយ​ពិន្ទុ ។​

​    ​ចំពោះ​ឈាង ឡុង​ក្លឹប​អេ​ភូ​ថង​កីឡា​ត្រូវ​អ្នក​ប្រដាល់​ថៃ​Phet Ensry ផ្ដួល​បាន​នៅក្នុង​ទឹក​ទី ២ ។ មានតែ​អ្នក​ប្រដាល់​កម​ពេ​ង ខ្មៅ​ក្លឹប​ក្រសួងកសិកម្ម​តែមួយ​រូប​គត់​ដែល​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Nam chhok បាន​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៤ នោះ ។​