ប្តី​និង​កូនស្រី​តូច​ស្លាប់ ប្រពន្ធ​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​នៅ​លើ​ស្ពាន​ទឹកសាប

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​រាម​ម្នាក់ និង​កូនស្រី​អាយុ​៥​ឆ្នាំ បាន​ស្លាប់​បាត់​បង់​ជិវិត ឯ​ប្រពន្ធ​បាន​រង​របួសធ្ងន់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ប្តី​ប្រពន្ធ​និង​កូនស្រី​តូច ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​នៅ​លើ​ស្ពាន​ទឹកសាប ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​ជិត​៨​យប់ ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ ។

ប្រភព​បាន​បន្ត​ទៀត​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​សង្គ្រោះ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់ ៕

ព័ត៌មានលម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិភាព