Q&A : ទ្វារមាស​នាង​ខ្ញុំ​ស្ងួត​អត់​សូវ​មាន​ទឹករំអិល តើ​ត្រូវ​ដំណោះស្រាយ​ដូចម្តេច ?

Sanofi

សំណួរ ៖ ពេល​មាន​សិច​ជាមួយ​ស្វាមី​ម្តងៗ ទ្វារមាស​នាង​ខ្ញុំ​ហាក់ដូចជា​ស្ងួត​អត់​សូវ​មាន​ទឹករំអិល​សោះ បើ​ទុក​ណា​ជា​ស្វាមី​ខិតខំ​បបោសអង្អែល​យ៉ាងណាក៏ដោយ រហូត​ទាល់តែ​ពេលខ្លះ​ធ្វើឱ្យមាន​អារម្មណ៍​ឈឺ​ពេល​កំពុង​រួមរ័ក​ជាមួយគ្នា ហើយ​ធ្វើ​ឱ្យអស់​អារម្មណ៍ ។ ពេលខ្លះទៀត​ធ្វើឱ្យ​ឈឺចាប់​ជាខ្លាំង​រហូត​ទាល់តែ​ខ្លាច​លែង​ហ៊ាន មាន​សិច​ជាមួយ​ស្វាមី​តែម្តង ។ តើ​កត្តា​នេះ​កើត​មកពី​មូលហេតុ​អ្វី ? តើ​មាន​ដំណោះស្រាយ​ដូច ម្តេច ?

​ចម្លើយ ៖ ការដែល «​ទ្វារមាស​» មិនមាន​ទឹក រំអិល បើ​ទុក​ណា​ជា​បាន​បបោសអង្អែល​ហើយ​ក្តី បញ្ហា​នេះ​កើត​ពី​ច្រើន​មូលហេតុ ។ នៅទីនេះ​អ្នក​មិនបាន​ប្រាប់​ពី​អាយុ​ទើប​មិនអាច​និយាយបានថា ជា​មូលហេតុ​បណ្តាលមកពី​ការ​ជិត​អស់​រដូវ​របស់​ស្ត្រី ព្រោះ​ប្រសិនបើ​អ្នក​ស្ថិតក្នុង​វ័យ​ជិត​អស់​រដូវ​វា​នឹង​ធ្វើឱ្យ​កម្រិត​អ័រម៉ូន​អេ​ស្ត្រូ​ជេន​ថយចុះ​ជាហេតុ នាំឱ្យ​ការផលិត​ទឹករំអិល​ថយចុះ​ទៅតាម​ហ្នឹង​ដែរ ។ ដូច្នេះ​អ្នក​ត្រូវ​ចាក់​អ័រម៉ូន​បន្ថែម ឬ ប្រើ​ទឹករំអិល​ជំនួយ​ក៏បាន ។

ប្រសិនបើ​អ្នក​អាយុ​នៅ​ក្មេង​ត្រូវ​សាកល្បង​សង្កេត​មើលថា តើ​កំលុង​ពេលនេះ​អ្នកមាន​ស្ត្រេ​ស ឬ មានការ​ព្រួយបារម្ភ​អ្វី​ដែរ​ឬ​អត់ ? ឬ​អាច​ដោយសារ​ការ​បបោស​អង្អែល​រយៈពេល​តិចពេក ត្រូវ​ពិគ្រោះ​ជាមួយ​ស្វាមី​របស់​អ្នក ។ ប្រសិនបើ​មិនមែនជា​បញ្ហា​ដូចដែល​បាន​រៀបរាប់​មក​ខាងលើនេះ​ទេ អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យមើល​ក្រែង​មាន​ឆ្លង​មេរោគ​វា​អាចជា​មេ​រាគ​ផ្សិត​ដែលជា​មូលហេតុ​នាំឱ្យ​ទ្វារមាស​ស្ងួត ៕

Related