អ្នកសិល្បៈ​៥​ដួង ចូល​រោងការ​នៅក្នុង​ឆ្នាំនេះ​ ​តើ​អ្នកសិល្បៈ​ណាខ្លះ ដែល​ចូល​រោងការ​នោះ ?

Sanofi

​សម្រាប់​ឆ្នាំ ២០១៥ នេះ មាន​អ្នកសិល្បៈ​ចំនួន ៥ រូប បាន​រៀបការ​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​មាន​ទាំង​អ្នកចម្រៀង អ្នក​សម្តែង និង តួកំប្លែង ។ តែ​សម្រាប់​ឆ្នាំនេះ​មានការ​ខុស ប្លែក​ជាង​ឆ្នាំមុន ដោយសារ​អ្នក​ដែល​បាន​រៀបការ​សុទ្ធសឹងតែ​ជា​បុរស ហើយ​ក្នុងនោះ ក៏មាន​អ្នក សិល្បៈ​រៀបការ​ជាមួយ​អ្នកសិល្បៈ​ដូចគ្នា​ដែរ ។ ខាងក្រោម​នេះ​ជាតា​រា ៥ ដួង ដែល​បាន​ចូល រោងការ​នៅក្នុង​ឆ្នាំនេះ​៖

**​ពូ​ឃ្លាំង​
​ ​ពូ​ឃ្លាំង បានសម្រេច​ចិត្ត​រៀបការ​នៅលើ​ទឹកដី​កំណើត​របស់លោក​នៅ​ខេត្ត​ព្រះសីហនុ ជា មួយ​អ្នកជំនួញ​ស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ឈ្មោះ ស៊ុយ ច​ន មាន​អាយុ ៣៦ ឆ្នាំ ។ អ្នក​ទាំងពីរ​បាន​ចូល រោងការ​នៅ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៥ ។ ពេលនោះ ពូ​ឃ្លាំង បាន​ចំណាយ ទឹកប្រាក់​អស់​ប្រ មាណ​ជា ៧ មឺ​ុ​ន​ដុល្លារ សម្រាប់​រៀបចំ​ពិធី​ដ៏​មង្គល​នោះ ។ អ្វីដែល​ប្លែក និង មិន​ធ្លាប់មាន​តារា​រូប ណា​ធ្វើ​នោះ​គឺ ពូ​ឃ្លាំង បាន​ជូន​ថ្លៃ​បណ្ណាការ​ដល់​ភរិយា​ជា​មាស​សុទ្ធ​ចំនួន​ពីរ​ដុំ​ដែលមាន​ទម្ងន់ ២ គីឡូក្រាម ។ តារាចម្រៀង​រ៉េ​ប​រូបនេះ​បាន​ប្រាប់ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ជ្រើស​យក​អ្នក នាង ស៊ុយ ច​ន មក​ធ្វើជា​ភរិយា​នោះ ដោយសារ​អ្នកនាង​មានគុណ​សម្បត្តិ​ល្អ និង មានការ​ពេញ ចិត្ត​ពី​សំណាក់​ម្តាយ​របស់លោក​ផងដែរ ។ លោក និង ភរិយា​ជា​អ្នក​ស្រុកភូមិ​ជាមួយគ្នា ហើយ​ធ្លាប់ ជា​គូស្នេហ៍​នឹង​គ្នា​កាលពី​ឆ្នាំ ២០០៨ តែ​ក្រោយមក​បាន​បែក​គ្នា ដោយសារ​លោក​ជាប់រវល់​ជាមួយ ការងារ​សិល្បៈ ។ ពូ​ឃ្លាំង បាន​សរសើរ​ភរិយា​របស់លោក​ថា ជានា​រី​ល្អ​មិន​ធ្វើឱ្យ​លោក​ពិបាកចិត្ត ហើយ​តែងតែមាន​ស្នាមញញឹម​ដល់​រូបលោក​ជានិច្ច​។​​​​​សព្វថ្ងៃនេះ ពូ​ឃ្លាំង បាន​ដកខ្លួន​ពី​ការងារ​សិល្បៈ​ដោយ​លោក​អះអាងថា ជាប់រ​រវល់ ការងារ​ជំនួញ​។​



**​តារា​សម្តែង សុវណ្ណ មករា និង ឈិន សុធា​រី​
​ ​លោក សុវណ្ណ មករា និង ឈិន សុធា​រី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ទៅតាម​ប្រពៃ ណី​ខ្មែរ​យ៉ាង​រលូន កាលពី​ថ្ងៃទី ២២ ខែតុលា នៅ​មជ្ឈមណ្ឌល​ទួលគោក ហើយ​ភ្ញៀវ​ភាគច្រើន ដែល​បាន​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​នាពេលនោះ​គឺ​សុទ្ធសឹង​ជា​បងប្អូន ។ ដោយ ឡែក​នៅ​ថ្ងៃទី ២៩ ខែតុលា អ្នក​ទាំងពីរ​បានរៀបចំ​ពិធី​កាត់​ចំណងដៃ​ម្តងទៀត នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ហើយ​ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​កាត់​ចំណងដៃ​របស់​អ្នក​ទាំងពីរ​គឺ​សុទ្ធសឹងតែ ជា​អ្នកសិល្បៈ និង មន្ត្រី​អ្នកមាន​មុខមាត់​ក្នុងសង្គម​ផងដែរ ។ អ្វីដែល​គេ​បាន​ចាប់អារម្មណ៍​នោះ ភរិយា​របស់លោក អ្នកនាង ឈិន សុធា​រី ត្រូវបាន​គេ​ដឹងថា នាង​មាន​ផ្ទៃពោះ​តាំងពី​មិនទាន់​រៀប ការ​ម្ល៉េះ ។ ហើយ​លោក មករា បាន​បង្ហើប​ប្រាប់​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ថា កូន​ក្នុង​ផ្ទៃ​ភរិយា របស់លោក ជា​កូនភ្លោះ ។​

មុននឹង​ឈានដល់​ការរៀប​ការ ឈិន សុធា​រី និង លោក សុវណ្ណ មករា ធ្លាប់បាន​ស្រឡាញ់គ្នា តាំងពី​នៅ​វ័យ​កំលោះ​ក្រមុំ​ម្ល៉េះ ។ តែ​ក្រោយមក​អ្នក​ទាំងពីរ​បាន​បែក​គ្នា​មាន​អ្នកថ្មី​រៀងៗ​ខ្លួន ។ បន្ទាប់ពី​បែកបាក់​អ្នកថ្មី ពួកគេ​បាន​ជួបគ្នា និង ឈ្វេងយល់​ចិត្តថ្លើម​គ្នា​ម្តងទៀត ហើយ​ឈានដល់​ការ រៀបការ​តាម​ប្រពៃណី​ខ្មែរ​នាពេល​កន្លងមកនេះ ។ ឈិន សុធា​រី បាន​សន្យាថា នាង​នឹង​ព្យាយាម ធ្វើជា​គូស្នេហ៍​គំរូ​នៅក្នុង​សិល្បៈ​។​




**​តារាចម្រៀង គង់ សុធា​រិ​ទ្ធ
​តារាចម្រៀង គង់ សុធា​រិ​ទ្ធ បាន​ចូល​រោងការ​ទៅតាម​ប្រពៃណី​ខ្មែរ​ជាមួយ​អ្នកនាង ហ៊ុន ចាន់​ណេ​ត អាយុ ២៧ ឆ្នាំ ជា​អ្នកធ្វើការ​នៅក្នុង​ស្ថាប័ន​មួយ ក្រោយពី​ស្រលាញ់គ្នា និង បានរួម រស់នៅ​ជាមួយគ្នា​រយៈពេល​បី​ឆ្នាំ រហូត​បានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ ទើប​លោក​ចូល​រោងការ​នៅ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដែលជា​ថ្ងៃ​គម្រប់​ខួប​កូនប្រុស​របស់លោក​អាយុ​មួយឆ្នាំ នៅ​ម​ជ្ឈ មណ្ឌល​ទួលគោក ។ ពេលនោះ​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ ទាំង​អ្នក​ក្នុង និង ក្រៅ​សិល្បៈ ប្រមាណ​ជា ៧០ តុ ដោយ​លោក​បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ​ជា​ពីរ​មឺ​ុ​ន​ដុល្លារ ។ លោក គង់ សុធា​រិ​ទ្ធ បាន​ប្រាប់ថា នេះ​ជា​ពេលវេលា​មួយ ដែល​ស័ក្តិ​សមលោក​ផ្តល់​ឋានៈ​ដល់​ភរិយា​ក្រោយពី រួមរស់​ជាមួយគ្នា​មួយរយៈ​មក​នោះ ។ ជាមួយគ្នា​នោះ​តារាចម្រៀង​ប្រុស​ម្នា​ក់េ​នះ​បាន​បេ្ត​ជ្ញា​ថា នឹង​ធ្វើជា​ស្វាមី និង ឪពុក​ល្អ ។ លោក និង ភរិយា​មាន​គម្រោង​យក​កូន​ចំនួន​បួន​នាក់ ។​





**​លោក ផាន សុផាត​
​លោក ផាន សុផាត ដែលជា​អ្នកចម្រៀង និង ជា​អតីត​ស្វាមី​របស់​អ្នកនាង អ៊ំ គ​ន្ធា បាន សម្រេចចិត្ត​រៀបការ​យ៉ាង​ស្ងៀមស្ងាត់ ជាមួយ​នារី​ម្នា​ក់នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ ។ ហើយ​ភរិយា​ក្រោយ​របស់លោក​នេះ មាន​វ័យ​ប្រហាក់ប្រហែល​នឹង​រូបលោក ដែរ និង ជា​អ្នករកស៊ី​នៅ​ផ្សារ​សួង ។ អ្វីដែល​គេ​កត់សម្គាល់​នោះ ទោះបីជា​លោក​រៀបការ​ប្រពន្ធ ថ្មី​ក៏ពិតមែន តែ​លោក ផាន សុផាត បាន​អះអាងថា លោក​មិន​ភ្លេច កូនប្រុស​ទាំងពីរ​រប​ស់លោក​ជាមួយ និង អតីត​ភរិយា អ៊ំ គ​ន្ធា នោះឡើយ ។ កូនប្រុស​ទាំងពីរ របស់លោក​ក៏បាន​ដឹងថា លោក​រៀបការ​ដែរ ។​

​ដោយសារ​លោក​រៀបការ​នៅ​ឆ្ងាយ ទើប​លោក​មិនបាន​អញ្ជើញ​មិត្តភក្តិ​អ្នកសិល្បៈ ចូលរួម តែ​យ៉ាងណា​លោក​មានបំណង និង ធ្វើ​ពិធី​កាត់​ចំណងដៃ​នៅ​ភ្នំពេញ ។ គួរ​រំឭក​ផងដែរ​ថា លោក ផាន សុផាត បាន​លែងលះ​ជាមួយ​អតីត​អ្នកចម្រៀង​សិច​ស៊ី អ៊ំ គ​ន្ធា អស់​រយៈពេល​ប្រមាណ​ជា ១០ ឆ្នាំ​មកហើយ ដោយ អ៊ំ គ​ន្ធា ជា​អ្នកគ្រប់គ្រង​កូនប្រុស​ទាំងពីរ​របស់​លោក ។ សព្វថ្ងៃ អ៊ំ គ​ន្ធា មាន​ផ្ទុកមេរោគ​សង្គម ។​



**​អ្នកកំប្លែង​មាឌធំ នាយ​ពាង​
​អ្នកកំប្លែង​ដែលមាន​មាឌធំ នាយ​ពាង បាន​លាចាក​ភាព​នៅ​លីវ​របស់ខ្លួន ដោយបាន​ចូល រោងការ​កាលពី​ថ្ងៃទី ០៩ ខែ​វិ​ចិ្ឆ​កា កន្លងទៅនេះ ជាមួយ​អ្នកនាង ដា​នី​ន ហៅ ស្រីអូន ដែលជា ឌី​ជេ និង ជា​គ្រូបង្រៀន​រាំ​នៅក្នុង​ក្លឹប​មួយ ។ ក្រោយពី​ស្រឡាញ់គ្នា និង ឈ្វេងយល់​ចិត្តថ្លើម​គ្នា មួយរយៈ​មក នាយ​ពាង បាន​រៀបការ​ទៅតាម​ប្រពៃណី​ខ្មែរ ដោយមាន​ការចូលរួម​ពី​សំណាក់​អ្នក ក្នុង និង ក្រៅ​សិល្បៈ​ប្រមាណ​ជា ៥០ តុ នៅផ្ទះ​ខាង​ស្រី ម្តុំ​ចម្ការ​ដូង ។ រហូតមកដល់​ពេលនេះ នាយ​ពាង បានបង្ហាញ​មុខ​នៅក្នុង​ការសម្តែង​រឿង និង ចម្រៀង​ខារ៉ាអូខេ​ជាច្រើន​ថែមទៀត ៕​ចេ​នី​



Related