អ.ស.ប៖ មនុស្ស ០៣ នាក់ស្លាប់ និងរបួស ជាច្រើននាក់ ក្នុងករណីបាញ់គ្នានៅក្នុងមូលដ្ឋានអ.ស.ប

បាម៉ាកូ៖ មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិប្រចាំប្រទេស ម៉ាលី លោក Olivier Salgado បានឲ្យដឹងថា ប្រជាជន ០៣នាក់បានស្លាប់ និងរបួសច្រើនជាង ២០នាក់ បន្ទាប់ ពីខ្មាន់កំាំភ្លើងមិនស្គាល់មុខបាញ់ប្រហារ នៅក្នុងមូលដ្ឋាន អ.ស.ប នាភាគខាងជើងទីប្រជុំជន ម៉ាលាន នៃរដ្ឋគីដាល ប្រទេសម៉ាលី។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះឲ្យដឹងថា របាយការណ៍បឋមដែលទទួលបានពីមន្រ្តីក្នុងតំបន់ អ្នករងរបួសបានបញ្ចៀសចេញ ពីកន្លែងកើតហេតុភ្លាម និងបញ្ជួនទៅកាន់មន្ទីពេទ្យក្បែរនោះដើម្បីសម្រាកព្យាបាលរបួសខណៈដែលអ្នករបួសមានចំនួនស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់។

លោកមន្រ្តីខាងលើ ពុំទាន់ប្រាប់ពីដើមចមនៃករណីនោះទេ៕

អ.ស.ប៖ មនុស្ស ០៣ នាក់ស្លាប់ និងរបួស ជាច្រើននាក់ ក្នុងករណីបាញ់គ្នានៅក្នុងមូលដ្ឋានអ.ស.ប