ចិនប្រកាសអាសន្នភ្លើងលឿងពីបញ្ហាចុះអ័ព្ធខ្លាំង

ប៉េកាំង៖ អាជ្ញាធរឧត្តុនិយមចិន បានឲ្យដឹងថា ប្រទេសចិនបានប្រកាសអាសន្នភ្លើងលឿង ជូនប្រជាជននៅភាគខាងជើងប្រទេស ចំពោះការចុះអ័ព្ធជាខ្លាំង។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយផ្អែកតាម មន្រ្តីខាងលើបាន ឲ្យដឹង ទៀតថា ខណៈពេលនេះផងដែរ មានការចុះអ័ព្ធជាខ្លាំងដែលពំុអាចមើលឃើញអ្វីទាល់តែសោះ ក្នុងបិមាត្រ ១គីឡូម៉េតការ៉េ ក្នុងតំបន់មួយចំនួន នៅបណ្តាខេត្ត ហីុប៊ី, ហេណាន, ស៊ានដុង, និងហ៊ូប៉ី។

គួរបញ្ជាក់ផងដែរថា ភ្លើងប្រកាសអាសន្ននៅក្នុងប្រទេសមាន ០៤ ពណ៌ ដូចជា ពណ៌ខៀង, ពណ៌លឿង, ពណ៌ទឹកក្រូច, ពណ៌ក្រហម ដែលពណ៌ទាំងនេះបញ្ជាក់ពីការប្រកាសអាសន្ន ពីកម្រិតស្រាល ទៅដល់កម្រិតធ្ងន់៕