ក្រុមសិស្ស​យូ​កូ​ង​ថៃ ពីរ​សាលា​ប្រយុទ្ធ​គ្នា ពេញ​ផ្លូវ​

ក្រុមសិស្ស​យូ​កូ​ង​ថៃ ពីរ​សាលា​ប្រយុទ្ធ​គ្នា ពេញ​ផ្លូវ​

​ដោយ​៖ ពិជិតរដ្ឋ​
​កក្រើក​ពេញ​ពិភពលោក​អន​ឡាញ នៅមាន​ជនជាតិ​ថៃ​បាន Post ឃ្លី​ប​វីដេអូ ដែល​លួច​ថត​ពីលើ​រថយន្តក្រុង បង្ហាញ​ពី​សិស្ស​ពីរ​សាលា មាន​ចរិត​ឃោរឃៅ បិទផ្លូវ​បើកឆាក​ប្រយុទ្ធ​គ្នា មិន​ខ្លាចញញើត​ប៉ូលិស និង ការ​ជេរប្រទេច​បណ្តាសា​របស់​ប្រជាជន ។​

​សូមកុំ​ឱ្យ​យុវ​សិស្ស​របស់​ខ្មែរ​យើង​យកតម្រាប់​តាម​ឃ្លី​ប​របស់​ថៃ​នេះ​ឱ្យសោះ វា​ជា​គំរូ​អាក្រក់​ណាស់ ហើយ​និង​ជះ​សាច​ឱ្យឃើញ​ពី ចរិត​មិន​ថ្លៃថ្នូរ​នៃ​យុវជន​របស់​យើង ។ កន្លងមក​នៅ​ស្រុក​ខ្មែរ​យើង ធ្លាប់មាន​សិស្ស​សិស្សសាលា​ជិះ​ម៉ូតូ ដេញ​វ៉ៃ​គ្នា តែ​ជា​ទ្រង់ទ្រាយ​តូច​ទេ ដោយមាន​អាវុធ ដូចជា ដាវ​សាមូរ៉ៃ ស្នាប់ដៃ កាំបិត​ខ្វែវ ដែក ដំបង ។​ល​។ កាប់​ចាក់​គ្នា យ៉ាង​សាហាវ ដូច​មិនមែន​ឈាម​ខ្មែរ​ជាមួយគ្នា ។ ប្អូនៗ ក្មួយៗ បើ​បាន​ទស្សនា​ឃ្លី​ប​នេះហើយ សូម​ចៀស​ឱ្យ​ឆ្ងាយ ពី​គំរូ​ដ៏​អាក្រក់​នេះ ៕

กิลวอ กรุงธนบางประกอก

(ពី អឹមថៃ)