មន្ទីរធនធានទឹខេត្តព្រៃវែង បន្តដោះស្រាយទឹកជូនប្រជាកសិករ

ព្រៃវែង៖ ប្រឡាយ ០១ ខ្សែ ប្រវែង ១.៣៥០ ម៉ែត្រ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង ធ្វើការស្តាររួចរាល់ជាស្ថាពរ នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ។ លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា ការស្តារប្រឡាយនេះ គឺដើម្បីនាំទឹកពីអាងទឹកស្នេហ៏ ទៅផ្គត់ផ្គង់ស្រូវប្រាំងរបស់បងប្អូនប្រជាកសិករជាង ៥០០ ហិកតា ស្ថិតនៅក្នុង

ឃុំបាបាង ស្រុកពាមរក៏ ។ លោក ជុំ សុភី បន្តថា ការអនុវត្តការងារនេះ គឺជាផ្នែកមួយនៃការដោះស្រាយទឹកសម្រាប់បម្រើដល់ការបង្កបង្កើនផលស្រូវប្រាំងរបស់កសិករនៅក្នុងខេត្ត ។ លោកបន្តថា ព្រៃវែង ជាខេត្តដែលផលិតស្រូវប្រាំងច្រើនជាងគេ គឺប្រមាណ ៧៥.០០០ ហិកតា ក្នុងមួយឆ្នាំៗ ។ ក្នុងពេលកន្លងមក យើងមិនសូវមានបញ្ហាប្រឈមប៉ុន្មានទេ ប៉ុន្តែដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់តិច ទន្ទឹមនឹងទឹកទន្លេក៏ទាប បានធ្វើឲ្យយើងជួបបញ្ហាមួយចំនួន ។ លោកបន្តថា ទោះជាបែបនេះក្តី តាមរយ:ការអនុវត្តបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្តីពីការប្រមូលទឹកទុក និងការចាត់វិធានការមួយចំនួនរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដូចជាការបញ្ជាឲ្យផ្អាកការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រធំៗ ដើម្បីបើកទឹកបញ្ចូល រួចមក បច្ចុប្បន្ននេះ យើងមានសក្តានុពលទឹកគ្រប់គ្រាន់ សម្រាប់បម្រើឲ្យការផលិតស្រូវប្រាំងនៅក្នុងខេត្ត ទៅតាមផែនការ ។

លោកប្រធានមន្ទីរបន្តថា សម្រាប់រដូវប្រាំងឆ្នាំនេះ មន្ទីររបស់លោកមានការងារច្រើនណាស់ដែលត្រូវដោះស្រាយ ប៉ុន្តែ លោកនិងងក្រុមការងារ នឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព រហូតដល់ស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ប្រមូលផលបានគ្រប់ៗគ្នា ។

មន្ទីរធនធានទឹខេត្តព្រៃវែង បន្តដោះស្រាយទឹកជូនប្រជាកសិករ

មន្ទីរធនធានទឹខេត្តព្រៃវែង បន្តដោះស្រាយទឹកជូនប្រជាកសិករ

មន្ទីរធនធានទឹខេត្តព្រៃវែង បន្តដោះស្រាយទឹកជូនប្រជាកសិករ

មន្ទីរធនធានទឹខេត្តព្រៃវែង បន្តដោះស្រាយទឹកជូនប្រជាកសិករ