បាតុកររាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងបារាំង ដែលអំពាវនាវឲ្យអង់គ្លេសចូលរួមក្នុងយុទ្ធនាការប្រឆាំងISIS នៅស៊ីរី

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Francois Hollande បានជម្រុញឲ្យសមាជិកសភាអង់គ្លេស ចូលរួមក្នុងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមឧទ្ទាមរដ្ឋឥស្លាមISIS ក្នុងប្រទេស ស៊ីរី ខណៈដែលមនុស្សរាប់ពាន់ត្រៀមធ្វើបាតុកម្មក្នុងទីក្រុង ឡុងន៍ នៅថ្ងៃសៅរ៍នេះ ដើម្បីប្រឆាំងនឹងគម្រោងរបស់ប្រទេស បារាំង នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ការអំពាវនាវរបស់លោកប្រធានាធិបតីHollande ធ្វើឡើងក្នុងពេលដែលលោក ចូលរួមក្នុងពិធីឧទ្ទិសដល់វិញ្ញាណខ័ន្ធជនរងគ្រោះទាំង១៣០នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍វាយប្រហារនៅទីក្រុង ប៉ារីស ដោយលោកបានប្តេជ្ញាថានឹងធ្វើការកម្ទេសកងកម្លាំងរបស់ពួកជ្រុលនិយម ដែលស្ថិតនៅពីក្រោយការវាយប្រហារក្នុងរដ្ឋធានីរបស់ប្រទេស បារាំងកាលពីពីរសបា្តហ៍កន្លងទៅនេះ។ 

ថ្លែងទៅកាន់អ្នកចូលរួមក្នុងកម្មវិធីដ៏ក្រៀមក្រំនេះ លោកបានលើកឡើងថា« ថ្ងៃទី១៣ ខែវិច្ឆិកាជាថ្ងៃដែលយើងមិនអាចបំភ្លេចបាន ព្រោះជាថ្ងៃដែលរដ្ឋធានីដ៏សំខាន់របស់ប្រទេស បារាំងត្រូវរងការវាយប្រហារ»។«ខ្ញុំសូមសន្យាចំពោះមុខអ្នកទាំងអស់គ្នាថា ប្រទេស បារាំងនឹងធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញពួកជ្រុលនិយម ដែលបានប្រព្រឹត្តិបទឧក្រិដ្ឋនេះ។ 

 ប្រធានាធិបតីរូបនេះបន្តថា«លោកអាចត្រឹមតែអំពាវនាវដល់សមាជិកសភារបស់ចក្រភពអង់គ្លេស ក្នុងការសហការណ៍ជាមួយប្រទេស បារាំង ដើម្បីប្រឆាំងនឹងក្រុមភេវរករតាមរយៈការសម្រេចយល់ព្រមឲ្យអង់គ្លេសចូលរួមក្នុងយុទ្ធនាការណ៍នេះ»៕

បាតុកររាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងបារាំង ដែលអំពាវនាវឲ្យអង់គ្លេសចូលរួមក្នុងយុទ្ធនាការប្រឆាំងISIS នៅស៊ីរី