ជនជាតិ​វៀតណាម​ផឹកស្រា​ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​រេ​ពេញ​ផ្លូវ​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿងក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​ប៉ើង​ស្លាប់​មនុស្ស​៣​នាក់​ភ្លាមៗ​

​ខេត្តរតនគិរី​៖ ជនជាតិ​វៀតណាម​២​នាក់​ស្រវឹងស្រា​ធ្លាក់​ភ្នែក បើករថយន្ត​រេ​ពេញ​ផ្លូវ​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿងក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​ខ្ទាត​ខ្ចាយ​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​អ្នកជិះ ៣​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​រថយន្ត​បាន​ក្រឡាប់​បះជើង​ដោយ​ម្ចាស់​វា​របួសធ្ងន់​ស្រាល​។​កាលពី​វេលា​ម៉ោង​២ និង​១០​នាទី រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧៦ ស្តិ​ត​ក្នុងភូមិ ព្រួក ឃុំ​បា​តាង ស្រុក លំផាត់ ខេត្តរតនគិរី ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែលជា​ភាគី​ជិះ​ម៉ូតូ​ទី​១ ឈ្មោះ មុន សារឿន ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នកបើកបរ​ម៉ូតូ​ស្លាប់ ត្រូវជា​ប្តី​, ទី​២ ឈ្មោះ ចាន់ លៀម ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​ប្រពន្ធ ស្លាប់​, ទី​៣ ឈ្មោះ វិត សុវណ្ណ ភេទ​ប្រុស អាយុ​១០​ឆ្នាំ កូន​ចិ​ញ្ជឹ​ម ស្លាប់ ។ អ្នក​ទាំង​៣ រស់នៅ​ភូមិ ឃុំ កន្លែងកើតហេតុ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​រី​ហ្វ​រ​ពណ៌​ខ្មៅ លាយ​លឿង​ក្រហម ពាក់​ស្លាក​លេខ រតនគិរី 1C-2287 ធ្វើដំណើរ​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង បំណង​មក​ក្រុង​បាន​លុង​។ ដោយឡែក​រថយន្ត ម៉ាក TRITON ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ រតនគិរី 2A-0380 អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​វៀតណាម​មាន​គ្នា​២​នាក់ ១​នាក់​របួសធ្ងន់​១​ទៀត​របួសស្រាល ពួកគេ​មិនទាន់​បញ្ជាក់​អត្តសញ្ញាណ​បាន នោះទេ​។​

សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា រថយន្ត​បើកបរ​ពី​ជើង​ទៅ​ត្បូង​មកដល់​ត្រង់ចំណុច កើតហេតុ​ខាងលើ​បាន​រេ ច​ង្គូ​ត​បំរុង​ធ្លាក់​ផ្លូវ ក៏​បួង​ច​ង្គូ​តម​ក វិញ​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង​តែម្តង ។ ចំណែក​ប្រភព​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​នោះគេ​បានឃើញ​រថយន្ត​រេច​ង្គូ​ត​ពេញ​ផ្លុ​វ​ស្របពេល​មាន​ម៉ូតូ​បើកប​ញ្ច្រេ​សទិស​គ្នា​មកដល់​ក៏បាន​បុក​គ្នា​យ៉ាង​ពេញ​កំហឹង​តែម្តង​បណ្តាលអោយ​មនុស្ស​ជិះ​ម៉ូតូ 3​នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​បច្ចុប្បន្ន​សាកសព​ត្រូវ​ក្រុមគ្រួសា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយ​រថយន្ត​ត្រូវបាន​ប៉ូលិស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់​។​ជនជាតិ​វៀតណាម​2​នាក់​ត្រូវបាន​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប​ង្គែ​ក​ខេត្ត​ជាមុនសិន​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ លី វណ្ណ​: ​

KA-28-11-2015-03 KA-28-11-2015-04 KA-28-11-2015-05 KA-28-11-2015-06 KA-28-11-2015-07