ព្រឹត្តិការណ៍ GLF Open 2015បានបញ្ចប់

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍ GLF Open 2015​បានបញ្ចប់​ហើយ​នៅ​ថ្ងៃទី​២៨​វិច្ឆិកា​ដែល​ការប្រកួត​ចុងក្រោយ​គឺ​វិ​ ញ្ញា​សា​វាយ​ទោល​ដែលជា​ជំនួប​រវាង​កីឡាករ​រួម​ជាតិ​មកពី​កូ​រេ និង ជា​ដៃគូ​ដណ្ដើម​ជើងឯក​វិញ្ញាសា​វាយ​គូ​ជាមួយគ្នា​ក្នុង​ព្រឹត្តិការណ៍​ នេះដែរ ។​

​    ​បន្ទាប់​រួមដៃគ្នា​លេង​វិញ្ញាសា​ជា​គូ​ដណ្ដើមបាន​ពាន GLF Open 2015 ហើយ​នោះ​ក្នុង​វិញ្ញាសា​វាយ​ទោល​កី​ឡាក​រទាំង ២ រូបនេះ​បាន​ក្លាយជា​អ្នក​ប្រជែង​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ។​

​     ​Kwon Soon Woo អាយុ​១៧​ឆ្នាំ​ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​បច្ចុប្បន្ន​លេខ​១០៩២​នោះ​ ការប្រកួត​ដំបូង​របស់ខ្លួន​បាន​យកឈ្នះ​កីឡាករ​Ismailov Temur​ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​៤៤៦​ក្នុង​ពិន្ទុ​៦-២ និង ៧-៥ ។​នៅក្នុង​ការប្រកួត​ទី ២​កីឡាករ​កូ​រេ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​ហ្វីលីពីន​ដែលមាន​ចំណាត់​ថ្នា​ត់​ ថ្នាក់​ពិភពលោក​១៣១៨ឈ្មោះ​Alcantara ក្នុង​ពិន្ទុ ៦ -២ និង ៦-៣ ។ ក្នុងការ​ប្រកួត​ទី ៣ Kwon Soon Woo បាន​យកឈ្នះ​កីឡាករ​ម៉ាឡេស៊ី​ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​២០៧៦​ឈ្មោះ Abdul Razak ក្នុង​ពិន្ទុ ៦-១ ។​

​    ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Kwon Soon Woo បាន​យកឈ្នះ​កីឡាករ​មកពី​កូ​រេ​ជាមួយ​ឈ្មោះ Kim Cheong-Eul ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​៤៥៩​ក្នុង​ពិន្ទុ​៦-៣ និង ៦-៣ ។ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​យកឈ្នះ​កីឡា​ករ​មកពី​កូ​រេ​ជាមួយគ្នា និង ជា​ដៃគូ​គ្នា​ឈ្មោះ​Son Ji-Hoon ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​១៦៣៤ ក្នុង​ពិ​ន្តុ​៧-៥ និង​៦-១ ។​

​    ​ចំពោះ​កីឡាករ Son Ji-Hoon វិញ​មាន​អាយុ​២១​ឆ្នាំ និង មាន​ចំណាត់ថ្នាក់​ពិភពលោក​១៦៣៤ ។​ប្រកួត​ដំបូង​បានក​ឈ្នះ​កីឡាករ​អាមេរិក Santiago Mico ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​៧៤២​ក្នុង​ពិន្ទុ​៦-៤ ១-៦ និង ៦-២​។​ក្នុងការ​ប្រកួត​ទី ២ កីឡាករ​ជើង​ខ្លាំង​កូ​រេ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​មកពី​តៃប៉ិ​ឈ្មោះ Wu Tung-Lin ដែលមាន​ចំ​ណាត់​ថ្នាក់​ពិភពលោក​១៧៦២​ក្នុង​ពិ​ន្តុ​៦-៤ ១-០ ។​

​     ​ការប្រកួត​ទី ៣​កីឡាករ Son Ji-Hoon បាន​យកឈ្នះ​កីឡាករ​មកពី​ចក្រភព​អង់គ្លេស​Gabb Richard ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​៤៩១ ក្នុង​ពិន្ទុ​៧-៥ ៦ និង ៦-៤ ។​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កីឡាករ​កូ​រេ​រូបនេះ​បាន​យកឈ្នះ​កីឡាករ​ហូ ​ល្លង់ ឈ្មោះ​Niesten  Miliaan ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​៥១៤ ក្នុង​ពិន្ទុ​៧-៦ និង ៦-៣​។​តែ​Son Ji-Hoon បាន​ចាញ់​កីឡាករ​កូ​រេ​ដូចគ្នា Kwon Soon Woo​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ពិន្ទុ​៥-៧ និង ១ ទល់ ៦ ។​