បាតុកម្ម​នៅ​ឡុងដ៍ ​ប្រឆាំង​មិន​ឲ្យ​អង់គ្លេស​បញ្ជូន​ទ័ព​ទៅ​វាយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម

ក្រុម​សន្តិភាព​និយម ​ប្រឆាំង​នឹង​ការ​ធ្វើ​សង្រ្គាម ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​​ នៅ​ទីក្រុង​ឡុងដ៍​ រាជធានី​ប្រទេស​អង់គ្លេស ​ដើម្បី​ដាក់​សំពាធ​លើ​រដ្ឋាភិបាល ​និង​រដ្ឋសភា​អង់គ្លេស ​កុំឲ្យ​បញ្ជូន​កងទ័ព​ ទៅ​ទម្លាក់​គ្រាប់​លើ​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី​ និង​នៅ​អ៊ីរ៉ាក់។ បាតុកម្ម​នេះ​បាន​ធ្វើ​ឡើង​ គឺ​នៅ​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​បារាំង ​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​ដើម្បី​ពិភាក្សា​គ្នា ​ស្តីពី​ការ​បង្កើត​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដ៏​ធំ​មួយ ​ក្នុង​ការ​កម្ទេច​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។