អស្ចារ្យ! ក្របី​តស៊ូ​ប្រយុទ្ធ​ជាមួយ​តោ​បី​ក្បាល​ការពារ​ជីវិត​កូន

អស្ចារ្យ! ក្របី​តស៊ូ​ប្រយុទ្ធ​ជាមួយ​តោ​បី​ក្បាល​ការពារ​ជីវិត​កូន

ឪពុក​ម្ដាយ​ឯណា ដែល​មិន​ស្រលាញ់​កូន មិន​ការពារ​កូន​នោះ។ ទោះ​ក្នុង​កាលៈទេសៈ​ណា ក៏​ឪពុក​ម្ដាយ​ទុក​កូន​សំខាន់​ជាង​ជីវិត​ខ្លួន​ដែរ។ មិន​មែន​តែ​មនុស្ស​ទេ ដែល​មាន​ចិត្ត​មេត្តា​បែប​នេះ សូម្បី​សត្វ​មិន​ចេះ​បោះ​បង់​ចោល​កូន​ដែរ។ វីដេអូ ក្របី​បក​ក្បាល​មក​ប្រយុទ្ធ​តតាំង​ជាមួយ​តោ​បី​ក្បាល ដើម្បី​ការពារ​កូន​នេះ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ស្ងើច​សរសើរ​មិន​ខាន។

 

អស្ចារ្យ! ក្របី​តស៊ូ​ប្រយុទ្ធ​ជាមួយ​តោ​បី​ក្បាល​ការពារ​ជីវិត​កូន

 

វីដេអូ​ដ៏​កម្រ​នេះ ថត​បាន​អ្នក​ថត​រូប​ជនជាតិ​អាល្លឺម៉ង់​ឈ្មោះ Andreas Häntzschel នៅ​ភាគ​ពាយព្យ​ប្រទេស​តង់ហ្សានី តំបន់​អាហ្វ្រិក​ខាង​កើត។ មុន​ដំបូង យើង​ឃើញ​តោ​ស្រេក​ឃ្លាន​បី​ក្បាល រត់​ដេញ​តាម​ក្របី​មួយ​ហ្វូង​ក្នុង​បំណង​វាយ​ប្រហារ​ជា​អាហារ។ ក្របី​ផ្សេង​ៗ បាន​រត់​ទៅ​ជិត​ផុត​អស់ ខណៈ​ក្របី​មួយ​ក្បាល​ដែល​មាន​កូន​ពិបាក​គេច​ខ្លួន ក៏​បក​ក្បាល​មក​តតាំង​ជា​មួយ​តោ​ដាច់​ដាប​ទាំង​បី​ក្បាល។

 

យ៉ាង​ណា​ក្ដី ការ​ប៉ុនប៉ង​ការពារ​កូន​តែ​ម្នាក់​ឯង បាន​ជួប​ស្ថានភាព​លំបាក​ខ្លាំង ធ្វើ​ឲ្យ​តោ​មួយ​ក្បាល​មាន​ឱកាស​ខាំ​កូន​យក​ទៅ។ សំណាង​ល្អ ក្របី​ផ្សេង​ទៀត​បាន​រត់​មក​ជួយ​វិញ ធ្វើ​ឲ្យ​តោ​ទាំង​នោះ​រត់​បក​ក្រោយ បាន​ត្រឹម​ឈរ​មើល​ចំណី​ខ្លួន​ដែល​រួច​ផុត​ពី​មាត់៕

 

អស្ចារ្យ! ក្របី​តស៊ូ​ប្រយុទ្ធ​ជាមួយ​តោ​បី​ក្បាល​ការពារ​ជីវិត​កូន

 

អស្ចារ្យ! ក្របី​តស៊ូ​ប្រយុទ្ធ​ជាមួយ​តោ​បី​ក្បាល​ការពារ​ជីវិត​កូន

 

សូម​ទស្សនា​វីដេអូ៖

 

 

ចុចអាន៖ មិន​គួរ​ឲ្យ​ជឿ! វីរបុរស​ស្វា ជួយ​សង្គ្រោះ​មិត្តភ័ក្ដិ​ពី​ការ​ឆក់​ខ្សែ​ភ្លើង

 

ដោយ៖ គង់ វិសាល

ប្រភព៖ dailymail