វិធី​​ធម្មជាតិ​​ព្យាបាល​ និង​កាត់បន្ថយ​ជំងឺ​ក្រពះ​​ ​មិន​បាច់​លេប​ថ្នាំ


វិធី​​ធម្មជាតិ​​ព្យាបាល​ និង​កាត់បន្ថយ​ជំងឺ​ក្រពះ​​ ​មិន​បាច់​លេប​ថ្នាំ

ក្រពះ​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​ខ្លួន​មនុស្ស ដែល​​​អាច​​ប្រឈមមុខ​នឹង​ជំងឺ​ជាច្រើន។ ​មនុស្ស​ភាគច្រើន​បាន​ព្យាបាល​តាម​បែប​វិទ្យាសាស្ត្រ​ ដែល​​អាច​បង្ក​ជា​​បញ្ហា​ដល់​សរីរាង្គ​ផ្សេង​ទៀត​​ក៏​មាន។ ​​ថ្ងៃនេះ Sabay នឹង​បង្ហាញ​វិធី​ព្យាបាល ​និង​កាត់បន្ថយ​ជំងឺ​ក្រពះ​តាម​វិធី​ធម្មជាតិ ដោយ​មិន​បាច់​លេប​ថ្នាំ៖

 

វិធី​​ធម្មជាតិ​​ព្យាបាល​ និង​កាត់បន្ថយ​ជំងឺ​ក្រពះ​​ ​មិន​បាច់​លេប​ថ្នាំ

 

១. ព្យាបាល​​ក្អួត​ចង្អោរ​ជាមុន

 

ជា​ជំហាន​ដំបូង ​គឺ​ព្យាបាល​អាការៈ​ក្អួតចង្អោរ​ដោយ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​អាការ​ចង់​ក្អួត​ជា​ញឹកញាប់ ឬ​ការ​ក្អួត​នេះ ​អាច​បណ្ដាល​ឲ្យ​ខ្វះ​ជាតិទឹក ដូចនេះ​ត្រូវ​ផឹកទឹក​យ៉ាង​តិច​កន្លះ​កែវ​រាល់​១៥​នាទី​ម្ដង។
២. បរិភោគ​អាហារ​ទន់​ៗ

 

វិធី​​ធម្មជាតិ​​ព្យាបាល​ និង​កាត់បន្ថយ​ជំងឺ​ក្រពះ​​ ​មិន​បាច់​លេប​ថ្នាំ

 

រាងកាយ​របស់​អ្នក​ត្រូវការ​សារធាតុ​ចិញ្ចឹម​ដើម្បី​រក្សា​ថាមពល​ក្នុង​ខ្លួន​ឡើង​វិញ ដូចនេះ​ពេល​ទើប​ងើប​ពី​ឈឺ​អាហារ​ដែល​ផ្ដល់​ភាព​ងាយស្រួល​ដើម្បី​រំលាយ​គឺ​អាហារ​ទន់​ៗ ឬ​បបរ​ខាប់​បន្តិច​ក៏​បាន។ ម៉្យាង​ទៀត​ជៀសវាង​អាហារ​មាន​រសជាតិ​ហឹរ​ខ្លាញ់ ។

 

៣. ផឹកទឹក​ផ្លែ​ប៉ោម

 

ខុស​ពី​ទឹក​ផ្លែឈើ​ផ្សេងៗ ទឹក​ប៉ោម អាច​ធ្វើការ​ស្រូប​យក​សារធាតុ​ចង់​ក្អួត​នៅ​ក្នុង​ក្រពះ​បាន។ វិធី​ធ្វើ​ គឺ​ត្រូវ​លាយ​ទឹក​ប៉ោម​ពីរ​ទៅ​បី​ស្លាបព្រា​ជាមួយ​ទឹកក្ដៅឧណ្ហៗ។ ផឹក​វា​រាល់​ពីរបី​ម៉ោង​ម្ដង​រហូត​ដល់​ឈប់​ចង់​ក្អួត។

 

៤. គេង​ឲ្យ​បាន​ច្រើន

 

វិធី​​ធម្មជាតិ​​ព្យាបាល​ និង​កាត់បន្ថយ​ជំងឺ​ក្រពះ​​ ​មិន​បាច់​លេប​ថ្នាំ

 

ពេល​ឈឺ​ក្រពះ​ម្ដង​ៗ ​រាងកាយ​របស់​អ្នក​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី ឬ​វីរុស​ ដូចនេះ​អ្នក​ត្រូវការ​សម្រាក​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្ដល់​មកវិញ​នូវ​ថាមពលដ៏​ពេញលេញ​មួយ។ សូម​ចំណាយ​ពេល​គេង​បន្ថែម​ទៀត​យ៉ាងហោចណាស់​ឲ្យ​បាន​ប្រាំបី​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

 

៥. កុំ​ផឹក​ស្រា

 

គ្រឿងស្រវឹង​អាច​ធ្វើឲ្យ​រលាក​ក្រពះ និង​កាត់បន្ថយ​សមត្ថភាព​រាងកាយមិនឲ្យបានឆាប់​ជា​សះស្បើយ​ពី​ជំងឺ។ មិន​ត្រឹមតែ​ស្រា​ទេ សូម្បី​តែ​ជាតិ​កាហ្វេអ៊ីន​ក៏​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​វា​ដែរ។

 

៦. មុជ​ទឹក​ក្ដៅ

 

ការ​ត្រាំ​ខ្លួន​ក្នុង​អាង​ទឹក​ក្ដៅ​នឹង​បង្កើន​ឈាម​ឲ្យ​រត់​បាន​ស្រួល និង​ធ្វើឲ្យ​សាច់ដុំ​របស់​អ្នក​បាន​សម្រាក។ វិធី​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​​​​ក្នុង​ក្រពះ។ ត្រាំ​ក្នុង​អាង​ទឹក​ក្ដៅ​រយៈ​ពេល​១៥​ទៅ​២០​នាទី​ក្នុង​មួយ​ថ្ងៃ​ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ។

 

៧. ម៉ាស្សា​បរិវេណ​ក្រពះ

 

វិធី​​ធម្មជាតិ​​ព្យាបាល​ និង​កាត់បន្ថយ​ជំងឺ​ក្រពះ​​ ​មិន​បាច់​លេប​ថ្នាំ

 

ការ​ឈឺចាប់​ត្រង់​បរិវេណ​ក្រពះ​អាច​បណ្ដាល​ឡើង​ដោយ​សាច់ដុំ​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អល់​ៗ ថប់​ៗ។ ដើម្បី​ជួយ​បន្ថយ​អាការ​បែបនេះ​សូម​ធ្វើការ​ម៉ាស្សា​ថ្នម​ៗ​នៅ​ត្រង់​នោះ។

 

៨. ផឹកទឹក​ខ្ញី

 

ខ្ញី​មាន​លក្ខណៈ​សម្បត្តិ​ម្យ៉ាង​ គឺ​ដូច​ថ្នាំពេទ្យ​អីចឹង​ និង​មាន​អត្ថប្រយោជន៍​សុខភាព​ច្រើន​យ៉ាង​ដូចជា​ជំនួយ​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឈឺពោះ។  វិធី​ធ្វើ​ គឺ​ត្រូវ​ហាន់​ខ្ញី​ស្រស់​ពីរ​បី​ចំណិត ដាក់​ក្នុង​ទឹក​ក្ដៅ​មួយ​ហើយ​ ត្រូវផឹកទឹកនោះពេលនៅ​ក្ដៅតិចៗ។

 

៩. កុំ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស់

 

វិធី​​ធម្មជាតិ​​ព្យាបាល​ និង​កាត់បន្ថយ​ជំងឺ​ក្រពះ​​ ​មិន​បាច់​លេប​ថ្នាំ

 

ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្កាស់​ ធ្វើឲ្យ​លំបាក​ដល់​រាងកាយ​ក្នុង​ការ​រំលាយ​អាហារ​ និង​បង្កើន​ការ​ឈឺចាប់។ ផ្ទុយ​ទៅវិញ​ត្រូវព្យាយាម​ផឹក​តែ​រុក្ខជាតិ​ដូចជា ​ខ្ញី  និង​ជីអង្កាម​ដែល​ជួយ​ឲ្យ​សាច់ដុំ​ក្នុង​ក្រពះ​បាន​សម្រាក៕

 

ចុចអាន៖ទម្លាប់​ធម្មតា​១០​យ៉ាង​ដែល​នាំ​ឲ្យ​ខូច​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី
ប្រភព៖wikihow