ទីផ្សារ​កម្ពុជា​នៅ​តែ​សង្ស័យ ខណៈ​នៅ​អន្តរជាតិ​ Rolls-Royce លក់​បំបែក​ឯតទគ្គកម្ម


ទីផ្សារ​កម្ពុជា​នៅ​តែ​សង្ស័យ ខណៈ​នៅ​អន្តរជាតិ​ Rolls-Royce លក់​បំបែក​ឯតទគ្គកម្ម

ក្រុមហ៊ុន Rolls-Royce Motor Cars បាន​បង្ហាញ​លទ្ធផល​នៃ​ការ​លក់​ខ្ពស់​ជា​ឯតទគ្គកម្ម​ប្រាំ​ឆ្នាំ​ជាប់គ្នា ដែល​រថយន្ត​ Rolls-Royce ចំនួន ៤.០៦៣ គ្រឿង ត្រូវ​បាន​លក់​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៤។

 

ទីផ្សារ​កម្ពុជា​នៅ​តែ​សង្ស័យ ខណៈ​នៅ​អន្តរជាតិ​ Rolls-Royce លក់​បំបែក​ឯតទគ្គកម្ម

 

2003

2004

2005

2006

2007

2008

2009

2010

2011

2012

2013

2014

300

792

796

805

1010

1212

1002

2711

3538

3575

3630

4063

 

តួលេខ​ការ​លក់​បាន​កើន​ឡើង​ចាប់​តាំង​ពី​ឆ្នាំ២០០៩ (គិត​ជា​ឯកតា)

 

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ការ​លក់​មាន​កំណើន​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ជាមួយ​កំណើន​ពីរ​ខ្ទង់​នៅ​ក្នុង​តំបន់​ ភាគច្រើន​ដូចជា​នៅ​តំបន់​អាមេរិក​ខាងជើង (កើន ៣០%) តំបន់​មជ្ឈិមបូព៌ា (កើន ២០%) និង​តំបន់​អឺរ៉ុប (កើន៤០%)។

 

ក្រុមហ៊ុន​ឲ្យ​ដឹង​ថា តំបន់​អាមេរិក​ខាងជើង​នៅ​តែ​ជា​ទីផ្សារ​ដ៏​សំខាន់​បំផុត ខណៈ​នៅ​ចក្រភព​អង់គ្លេស​ដែល​ជា​ទីផ្សារ​ក្នុង​ស្រុក​របស់​រថយន្ត​ Rolls-Royce ដែល​ជា​ទីផ្សារ​ធំ​បំផុត​លំដាប់​ទី​បួន​របស់​ក្រុមហ៊ុន ការ​លក់​មាន​ការ​កើន​ឡើង ១៣%។

 

លោក Torsten Müller-Ötvös អគ្គ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនRolls-Royce Motor Cars បាន​និយាយ​ថា៖ “ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​យើង​ឃើញ​កំណត់ត្រាការលក់របស់ក្រុមហ៊ុន Rolls-Royce Motor Cars កើន​ឡើង​ខ្ពស់​បំផុត​ប្រាំ​ឆ្នាំ​ជាប់គ្នា។ ការ​លក់​រថយន្ត​បាន​កើនឡើង​លើស ៤.០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ ជា​​លើក​ដំបូង​​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​រយៈ​ពេល ១១១ ឆ្នាំ​របស់​យើង”។

 

យ៉ាង​ណា​ ក្រុមហ៊ុន Rolls-Royce មិន​បាន​បង្ហាញ​សន្ទុះ​លក់​រថយន្ត Rolls-Royce នៅ​ទីផ្សារ​កម្ពុជា បើ​ទោះ​បី​ជា​ម៉ាក​រថយន្ត​ដ៏​ល្បី​ឈ្មោះ​លំដាប់​ខ្ពស់​នេះ បាន​បង្ហាញ​វត្តមាន​ដ៏​ភ្ញាក់ផ្អើល​នៅ​ទីផ្សារ​កម្ពុជា​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៤ នេះ​ក៏​ដោយ។

 

ដោយ៖ ប៊ុណ្ណារ៉ា