ម៉ន វីរៈ និង សុខ ធីជួបគ្នាដំបូង

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​សុខ ធី​ក្លឹប​សាន់​យ៉ាន់​នាគា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ ជើង​ខ្លាំង​ម៉ន វីរៈ​ក្លិប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​នៅរ​សៀ​ល​ថ្ងៃទី​២៩​វិច្ឆិកា​លើស​ង្វៀន Cambodia Beer របស់ SEA-TV ។​

​    ​នេះ​ជាការ​ជួបគ្នា​ដំបូង​ហើយ​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ។​វិ​រៈ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែល​ក្នុង​ប្រភេទ​ទម្ងន់​៥៤​ គីឡូក្រាម​គេ​លំបាក​រក​គូប្រកួត​ណាស់ ។​គេ​មាន​ផ្លែ​វ៉ៃ​ចេញ​ល្អ និង រហ័សរហួន​តែ​អ្នក​ប្រដាល់​រូបនេះ​ ចូលចិត្ត​វាយ​បន្ថែម​លើ​គូប្រកួត​ហើយ​មិន​ចង់​ទទួលយក​ការ​ចាញ់ ។​

​     ​សុខ ធី​គេ​បង្ហាញខ្លួន​នៅ​ភ្នំពេញ​ដោយ​កម្រ​ណាស់ ហើយ​រាល់​ការបង្ហាញ​ខ្លួន​របស់គេ​តែងតែបាន​ទទួល​ជ័យ​ជំនះ​ជានិច្ច ។ អ្នក​ប្រដាល់​ជើង​ខ្លាំង​ហ៊ឹម សេរី​ក្លឹប​តា​ព្រហ្ម​មានជ័យ​ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ​សុខ ធី​ដាច់ ។ បើតាម​ការ​ឲ្យ​ ដឹង​នោះ​ថា​សុខ ធី​ឧស្សាហ៍​ចេញទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ប្រទេស​ថៃ​ណាស់​ហើយ​ទទួលបាន ​លទ្ធផល​ល្អ​ទៀត​ ផង ។​

​    ​ជួប​ជាមួយ​ម៉ន វីរៈ​មិនមែនជា​រឿង​ស្រួល​នោះទេ​ចាំមើល​នរណា​ជា​អ្នក​ដណ្ដើម​ជ័យជំនះ ។ គេ​ជឿថា​អ្នក​ប្រ​ដាល់​ទាំង ២ រូបនេះ​នឹង​ប្រកួត​គ្នា ៥ ទឹក​មិន​ខាន ។​

​ ងួន គា​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គង់ ហ៊ូ​វ​ក្លឹប​កងយោធពល​ខេមរភូមិន្ទ ។ អ្នក​ប្រដាល់​ ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ពុំ​ធ្លាប់​ប្រកួត​គ្នា​ពីមុនមក​ទេ​តែ​ការប្រកួត​មួយ​នេះ​គេ​ជឿថា​ ឱកាស​សម្រាប់​ងួន គា​យកឈ្នះ​លើ​គង់ ហ៊ូ​វ​ប្រាកដជា​លំបាក​ហើយ ។ ងួន គា​មាន​វ័យចាស់​ហើយៗ​មិនសូវ​មានឱកាស​ឡើង​ប្រកួត​ទៀត​។​ចំពោះ​គង់​ ហ៊ូ​វ​មួយរយៈ​នេះ​គេ​ពុំ​ធ្លាប់​ចាញ់​ឡើយ ហើយ​ការប្រកួត​នេះ​គេ​ជឿថា​គង់ ហ៊ូ​វ​នឹង​ឈ្នះ​ទៀត ។​

​    ​យ៉ា​ម ឡយ​ក្លឹប​រស្មី​កុមារកំព្រា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ឈ្មោះ​តាំង សីហា​មកពី​ក្លឹប​កង​ពល​តូច​លេខ ៧០ ។​

​    ​យ៉ា​ម ឡយ​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​អាង​កម្លាំង​ហើយ​មិនសូវមាន​ស្នៀត​អ្វី​ពិសេស​ នោះទេ ។​ចំពោះ​សីហា​មិន​សូវ​មាន​នរណា​ស្គាល់​ដែរ​ច់​មើល​ការប្រកួត​នេះ​នរណា​ឈ្នះ ?

​     ​ហ៊ា​ញ ខួច​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​ឃួន គីម​មកពី​ប​សាន់​យ៉ាន់​នាគា​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​ គីឡូក្រាម ។​