ម៉ៅ រិទ្ធី ប្រកួតជាមួយគឿន សុខហេង

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ជើងចាស់​ម៉ៅ រិទ្ធី​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​នឹង​បង្ហាញខ្លួន​លើស​ង្វៀន Black Catរបស់ SEA-TV នៅ​យប់​ថ្ងៃទី​២៩​វិច្ឆិកា​ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គឿន សុខ​ហេង​ក្លិប​ម្កុដ​រាជសីហ៍ ។​

​    ​រិទ្ធី​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើងចាស់​តែប៉ុណ្ណោះ​តែ​ប្រវត្តិ​ប្រកួត​ របស់គេ​មិន​អស្ចារ្យ​នោះទេ ។ ការប្រកួត​ភាគ​ ច្រើន​គឺ​បរាជ័យ​ពិសេស​មួយរយៈ​ចុងក្រោយ​នេះ​គេ​កម្រ​នឹង​ដណ្ដើម​ជ័យជំនះ​ពី​ គូប្រកួត​ណាស់ ។​តែ​ការប្រកួត​របស់គេ​ភាគច្រើន​គឺ​ចាញ់​-​ឈ្នះ​នៅ​ទឹក​ទី ៥​ដោយ​គេ​ធ្វើ​ឲ្យ​គូប្រកួត​វេទនា​ដែរ ។​

​    ​សុខ​ហេង​វិញ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែល​ការប្រកួត​របស់គេ​ភាគច្រើន​ បានទទួល​ជ័យជំនះ​តែ​អ្នក​ប្រដាល់​រូប​ នេះ​ត្រូវបាន​កត់ត្រា​ដោយ​សហព័ន្ធ​ប្រដាល់​ថា​មាន​ប្រវត្តិ​មិនសូវ​ល្អ​ ដោយសារតែ​ចូលចិត្ត​លក់​ការប្រកួត ឬ ប្រកួត​មិន​អស់ពី​សមត្ថភាព ។​

​     ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គេ​ជឿថា​នឹង​ប្រកួត​គ្នា​បានល្អ​មើល ។ សុខ​ហេង​ល្អ​ជ​ង្ឡ​ង់​ក៏ពិតមែន​តែបើ​ហ៊ាន​ មើលស្រាល​កណ្ដាប់ដៃ និង កែង របស់​រិទ្ធី​គឺ​ងាយ​នឹងមាន​គ្រោះថ្នាក់​ណាស់ ។ នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?

​    ​ម៉ន ចៅ​ក្របី​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដា​ល់ឱម សំរេច​របស់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​

​    ​ចៅ​ក្របី​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​របស់​សំរេច​ទេ​តែ​ការប្រកួត​មួយ​ នេះ​មិនទាន់​ប្រាកដថា​សំរេច​អាច​ស៊ី​ចៅ​ ក្របី​បាន​ដោយ​ងាយ​នោះឡើយ ។ សំរេច​មាន​កណ្ដាប់ដៃ​ល្អ​ការ​វ៉ៃ​ចេញ​ធ្ងន់​ក៏ពិតមែន​តែ​ការ​វ៉ៃ​ចេញ​របស់គេ ​យឺត​ដែល​គូប្រកួត​ងាយស្រួល​នឹង​ការពារ ។​

​    ​ចៅ​ក្របី​ជា​អ្នក​ប្រដាល់​ទើបនឹង​រះ​ថ្មី​ទេ​ហើយ​កេរ្តិ៍ឈ្មោះ​ក៏​មិនទាន់ ​ល្បីល្បាញ​ខ្លាំង​ដែរ​តែ​គេ​ជា​អ្នក​ប្រដាល់​ដែល​មានចិត្ត​ក្លាហាន និង វ៉ៃ​ហ៊ាន​ប្ដូរ​ដោយ​គ្មាន​ញញើត ។ ចាំមើល​ការប្រកួត​មួយ​នេះ​ជ័យជំនះ​ជា​របស់​ឱម សំរេច ឬ ជា​ របស់​ម៉ន ចៅ​ក្របី ?

​    ​លីន ប្រា​កាន​ក្លឹប​បូរី​រាជសីហ៍​មាន​រិ​ទ្ធិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គៀន បញ្ញា​របស់​ក្លឹប​រស្មី​កុមារកំព្រា​ដោយ​ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។ គួច វណ្ណា​ក្លិប​អេ​ភូ​ថង​កីឡា​ប្រកួត​ជាមួយ​សិទ្ធ សុវណ្ណ​ដេ​តម​ក​ ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង ម៉ុ​ន ស៊ី​ម៉ាន​ក្លិប​អមតៈ​កូន​ខ្មែរ​ខេត្តសៀមរាប​ប្រកួត​ ជាមួយ​នី ចាន់​រ៉ា​ក្លឹប​ខេត្ត​រតនគីរី​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​