ស្រ្តីជនជាតិចិន ត្រូវបានឃាតករចាក់សម្លាប់

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ១៧និង១០នាទី ថ្ងៃទី២៨.១១.២០១៥នៅចំណុចក្រុមទី១ភូមិដំណាក់ធំ២មានករណីឃាតកម្មចាក់សម្លាប់ ជនរងគ្រោះដោយពុំទាន់ស្គាល់អត្តសញ្ញាណ អាយុប្រមាណ៥០ឆ្នាំជាង ជាជនជាតិ ចិនមុខរបរលក់អីវ៉ាន់បោះដុំ(គ្រឿងអេឡិចត្រូនិច)ស្នាក់នៅផ្ទះជួលលេខ៤៦ ស្ថិតនៅក្រុម១ភូមិដំណាក់ធំ២ត្រូវបានជនមិនស្គាល់មុខ ចំនួន៣នាក់បានចាក់ត្រូវចំនួួន១កន្ត្រៃ ចំបំពង់ករចំហៀងខាងស្តាំបណ្តាលឲ្យជនរងគ្រោះដួលរត់ទៅរក អ្នកជិតខាងឲ្យជួយហើយ ត្រូវមិត្តភក្តិចិនដូចគ្នា ដឹកយកទៅពេទ្យរុស្សីដោយរបួសខ្លាំងជនរងគ្រោះពុំអាចជួយបាន ត្រូវស្លាប់នៅមន្ទីពេទ្យ។
តាមសាក្សីជិតខាងឲ្យដឹងជំហ៊ានដំបូង ការចាក់សម្លាប់ក្នុងករណីនេះប៉ូលីសមិនទាន់ដាក់ ការសន្និដ្ឋានបែបណានៅឡើយទេ រង់ចាំសើុបសង្កេតសិន ហើយផ្ទះកើតហេតុ ត្រូវបានប៉ូលីសនិងអាជ្ញាធរមូលដ្ឋានធ្វើការបិទទ្វារបណ្តោះអាសន្នសិនរង់ចាំជំនាញ និងខាងស្ថានទូតធ្វើការអង្កេតនៅកន្លែងផ្ទះស្នាក់នៅ របស់ជនរងគ្រោះគឺជាកន្លែងកើតហេតុ។

ស្រ្តីជនជាតិចិន ត្រូវបានឃាតករចាក់សម្លាប់
ស្រ្តីជនជាតិចិន ត្រូវបានឃាតករចាក់សម្លាប់
ស្រ្តីជនជាតិចិន ត្រូវបានឃាតករចាក់សម្លាប់
ស្រ្តីជនជាតិចិន ត្រូវបានឃាតករចាក់សម្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត