កាត់​ចម្រឹង​ បង្អួច​ចូល​ប្លន់​ផ្ទះ​ ប្រធាន​ពន្ធដារ​ខេត្តកណ្ដាល​

ខេត្តកំពង់ស្ពឺ ៖ ប្រភព​ព័ត៌មាន​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​«​កោះសន្តិភាព​»​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​កាត់​ចម្រឹង​បង្អួច​ចូល​ប្លន់​ទ្រព្យសម្បត្តិ​ផ្ទះ​ប្រធាន​ពន្ធដារ​ខេត្តកណ្ដាល ដែល​មាន​អាសយដ្ឋាន​ភូមិ​ព្រៃ​ពង្រ ឃុំរ​ការ​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

​ប្រភព​ជំហាន​ដំបូង​បន្ត​ទៀត​ថា នៅ​ក្នុង​ហេតុ​ការណ៍​កាច់​ចម្រឹង​បង្អួច​ចូល​ប្លន់​នេះ​ គឺ​បាត់​កាំភ្លើង​ខ្លី​ម៉ាក​បេរ៉ឺតា​១​ដើម តែ​ពុំ​មាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​អ្វី​នោះ​ ព្រោះ​ជា​ផ្ទះ​ទុក​ចោល​ និង​គ្រាន់​តែ​ឲ្យ​កូន​ប្រុស​ម្នាក់​មក​ដេក​ចាំ​តែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ដែល​ចោរ​ចូល​ប្លន់​នោះ​កូន​ប្រុស​របស់​ប្រធាន​មន្ទីរ​ពន្ធ​ដារ​ខេត្ត​កណ្ដាល​​បាន​រត់ចោល​បន្ទប់​ចាក់​សោរ​ជាប់ និង​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

កាត់​ចម្រឹង​ បង្អួច​ចូល​ប្លន់​ផ្ទះ​ ប្រធាន​ពន្ធដារ​ខេត្តកណ្ដាល​
កាត់​ចម្រឹង​ បង្អួច​ចូល​ប្លន់​ផ្ទះ​ ប្រធាន​ពន្ធដារ​ខេត្តកណ្ដាល​
កាត់​ចម្រឹង​ បង្អួច​ចូល​ប្លន់​ផ្ទះ​ ប្រធាន​ពន្ធដារ​ខេត្តកណ្ដាល​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត