ចាប់ខ្លួន​ ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ ​ករណី​លួច​គោ​-​ក្របី ​ប្រជាពលរដ្ឋ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរ​ឧកញ៉ា​ហេង​សហការ​ជាមួយ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប និង​ចាប់​បាន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​លួច​ក្របី​២​ក្បាល និង​គោ​១​ក្បាល ដែល​ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦ និង​១០​នាទី​ព្រលប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ នៅ​ចំណុច​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ សេង សំ​អុល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​អ្នក​លួច​ និង ២-​ឈ្មោះ រ៉ ហ្វី​អ៊ី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អាជីវករ ជា​អ្នក​ទទួលផល​ចោរកម្ម​ ។ ខណៈ​ពេល​ចាប់ខ្លួន​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ដូច​ជា ក្របី​២​ក្បាល​, គោ​១​ក្បាល និង​ម៉ូតូ​១​គ្រឿង ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ដោយ​អំពើ​ចោរកម្ម​នេះ​មាន​៣​នាក់ គឺ ១-​ឈ្មោះ ខឹ​ម ចាន់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​កសិករ​, ២-​ឈ្មោះ ធឹ​ម ម៉ៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ និង ៣-​ឈ្មោះ អូ​ម សុធា ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ ៕

ចាប់ខ្លួន​ ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ ​ករណី​លួច​គោ​-​ក្របី ​ប្រជាពលរដ្ឋ
ចាប់ខ្លួន​ ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ ​ករណី​លួច​គោ​-​ក្របី ​ប្រជាពលរដ្ឋ
ចាប់ខ្លួន​ ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ ​ករណី​លួច​គោ​-​ក្របី ​ប្រជាពលរដ្ឋ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត