សម្រាប់​អ្នក​បាក់​កែងដៃ ចង់​ឱ្យ​ឆាប់​ជា​លឿន​គួរតែ​អាន​អត្ថបទ​នេះ​

សម្រាប់​អ្នក​បាក់​កែងដៃ ចង់​ឱ្យ​ឆាប់​ជា​លឿន​គួរតែ​អាន​អត្ថបទ​នេះ​

​សន្លាក់​កែងដៃ​ផ្សំ​ឡើង​ដោយ​ឆ្អឹង​បី​ប្រភេទ​ខុសៗ​គ្នា​។ ចំណែកឯ​ការបាក់​កែងដៃ​វិញ​អាច​នឹង​មាន​ឆ្អឹង​មួយ ឬ​ច្រើន​បាក់​ក្នុងពេល​តែមួយ​។ ការ​ប្រឈម​នឹង​ការបាក់​កែងដៃ​នឹង​កើនឡើង​ខ្ពស់​បើសិន​ជា​អ្នក​មាន​ជំងឺ​ពុក​ឆ្អឹង​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មាន​បញ្ហា​បាក់​កែងដៃ និង​ព្យាបាល​ដោយ​ការបាញ់​ដែក​អប់​រួចហើយនោះ វា​នៅតែ​មាន​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​ពន្លឿន​ដល់​ឆ្អឹង​ដែល​កំពុងតែបាក់​នោះ​ឱ្យ​ឆាប់​ជាប់​ឡើងវិញ និង​លឿន ផងដែរ​ដូចជា​៖

  • ​    ​ញ៉ាំ​ផ្លែ​ម្នាស់​ស្រស់ ព្រោះ​វា​នឹង​ទៅ​លុបបំបាត់​ការ​រលាក ព្រមទាំង​សម្បូរ​វីតាមីន​C ដើម្បី​ឱ្យ​ឆ្អឹង​ដែល​បាក់​ឆាប់​ជា​។
  • ​    ​ជ្រើស​អាហារ​សម្បូរ​វីតាមីន​C ដូចជា ម្ទេស​ប្លោក ផ្លែឈើ​ជូរៗ ល្ហុង ស្ត្របឺ​រី ផ្លែ​គី​វី និង​ផ្កា​ខាត់​ណា​។​
  • ​    ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ព្រោះ​ជាតិ​កាល់ស្យូម​ដែល​បាន​ពី​ធម្មជាតិ​ទាំងនេះ​នឹង​ជួយ​ឱ្យ​ឆ្អឹង​ដែល​បាក់​នោះ​ឆាប់​ជាប់​វិញ និង​កាន់តែ​រឹងមាំ​។
  • ​    ​ញ៉ាំ​អាហារ​ឱ្យ​មាន​តុល្យភាព​។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​មិនមែន​ជា​ជម្រើស​តែមួយ​គត់​នោះ​ទេ តែ​អ្នក​ក៏​ត្រូវតែ​ផ្តល់​ឱ្យ​រាងកាយ​នូវ​វីតាមីន​ដែល​វា​ត្រូវការ​ផង​ដែរ​ដូចជា វីតាមីន C, B6, D និង K ព្រម​ទាំង​ជាតិ​ទង​ដែង ផូស្វ័​រ ស័ង្គសី ម៉ាញ៉េ​ស្យូម និង Silicon​។
  • ​    ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​នាំ​ឱ្យ​រលាក ដូច​ជា​ស្ករ​, សាច់​ក្រហម អាហារ​ធ្វើ​ពី​ទឹកដោះគោ អាហារ​កែច្នៃ និង​ខ្លាញ់ Trans Fat​។
  • ​    ​កាត់បន្ថយ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន ដូចជា តែ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស់ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​។
  • ​    ​ចៀ​សងឱ្យ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។