អតីតស្នងការរង ឃួន ប៊ុនហួន ត្រូវបានលោក អាត់ ខែម នាំយកអំណោយសួរសុខទុក្ខ

បន្ទាយមានជ័យ ៖ លោក ឃួន ប៊ុនហួន អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នទីប្រឹក្សាក្រសួងមហាផ្ទៃដែលកំពុងមានជំងឺសម្រាកព្យាបាលជំងឺជាច្រើនមុខនៅនឹងលំនៅដ្ឋាន ក្នុងភូមិឃុំឫស្សីក្រោក ស្រុកមង្គលបូរី ត្រូវបានលោក អាត់ ខែម ស្នងការនគរបាលខេត្ត លោកឧកញ៉ា ហង្ស ស៊ីថា ទីប្រឹក្សា ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន រួមនឹងលោកស្នងការរង នាយការិយាល័យចំណុះឲ្យស្នងការនាំយកអំណោយ និងសួរសុខទុក្ខសំណេះសំណាលលើកទឹកចិត្តកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍សំណេះសំណាលពីអាការៈជំងឺ និងរំលឹកពីប្រវត្តិតស៊ូបម្រើជាតិ មាតុភូមិ និងពលរដ្ឋសម័យសង្គ្រាម។ 

លោកបានលើកឡើងទៀតថា ក្នុងនាមលោកជាស្នងការ លោកតែងយកចិត្តទុកដាក់ដល់មន្ត្រីនគរបាលទូទាំងខេត្ត ជាពិសេសមន្ត្រីចូលនិវត្តន៍ លោកតែងជួបសួរសុខទុក្ខ និងនាំអំណោយជូនដល់លំនៅដ្ឋានដើម្បីលើកទឹកចិត្តដល់ពួកគាត់ក្រៅពីកិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងការងារសង្គម។

ក្នុងការសួរសុខទុក្ខនេះ លោកបានផ្តល់ថវិការបស់លោក និងថវិកាពីអស់លោកជាស្នងការរង នាយការិយាល័យ មេបញ្ជាការវរៈការពារព្រំដែនសរុប១.៣៣០.០០០រៀល។
ជាមួយគ្នានោះ លោក ខេង ស៊ុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក តាំង ផេង ភាវ បាននាំយកថវិកា១លាន់រៀលក្នុងការសួរសុខទុក្ខនេះផងដែរ។
លោក ឃួន ប៊ុនហួន អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នទីប្រឹក្សាក្រសួងមហាផ្ទៃបានឲ្យដឹងថា រូបលោកធ្លាក់ខ្លួនឈើចាប់ពីដើមខែវិច្ឆិកា បានទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ហើយបន្តទៅដេកពេទ្យបង្អែករាជធានីភ្នំពេញបាន៣ថៃ្ងទើបមកសម្រាកព្យាបាលនៅផ្ទះ ជំងឺដែលកំពុងកើតមានរួមមាន ជំងឺថ្លើម លើសឈាម រលាកកម្រងនោម អាស៊ីដ បេះដូង។

លោកក៏បានឲ្យដឹងពីប្រវត្តិការងារបានចូលបម្រើការងារជានគរបាលអស់រយៈពេល៣៤ឆ្នាំក្នុងនោះបានធ្វើការជាអធិការស្រុកមង្គលបូរី ស្រុកបវេល មេបញ្ជាការវរៈការពារព្រំដែនតំបន់ម៉ាឡៃនៅឆ្នាំ១៩៨៧ ដោយតស៊ូជាមួយខ្មែរក្រហម បន្ទាបមកជានាយការិយាល័យប្រឆាំងគិតិកិរិយាបច្ចុប្បន្នឈ្មោះជាការិយាល័យប្រឆាំងភេរវកម្ម រួចមកកាន់ជាស្នងការរងកណ្តាលសន្តិសុខពីឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០១៤ចូលនិវត្ត.ត ត្រូវបានរដ្ឋាភិបាលតែងតាំងជាទីព្រឹក្សាក្រសួងមហាផ្ទៃ។ ក្នុងតួនាទីជានាយនគរបាលខាងលើបានបំផ្លាញករណីក្រុមប៉ុនប៉ងបំផ្លាញស្ថេរភាពនយោបាយ និងផ្តួលរំលំរដ្ឋាភិបាលជាច្រើនករណីត្រូវបានថ្នាក់ដឹកនាំកោតសរសើរ និងផ្តល់មេដៃនិងប័ណ្ណសរសើរជាច្រើន។ ក្រៅពីការងារស្នូលទាំងនេះ លោកក៏មានស្នាដៃក្នុងការបម្រើគណបក្សប្រជាជន ដោយលោកមានតួនាទីជាសមាជិកគណៈកម្មការសាខាបក្ស ស៨៨ និងជាប្រធានក្រុមពង្រឹងមូលដ្ឋានឃុំផ្គាំស្រុកស្វាយចេក។

សូមបញ្ជក់ថា លោកជាបញ្ញវន្តម្នាក់ និងជានិស្សិតមហាវិទ្យាល័យច្បាប់ និងសេដ្ឋកិច្ចនាសម័យសាធារណរដ្ឋខ្មែរ។ លោកក៏បានថ្លែងអំណរគុណដល់លោកនាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោកនាយឧត្ដមសេនីយ៍ ម៉ក ជីតូ អគ្គរងនគរបាលជាតិ លោកឧកញ៉ាហង្ស ស៊ីថា លោក ខេង ស៊ុម លោក ទៀង សារ៉ាត ព្រមទាំងនាយនគរបាលជាន់ខ្ពស់ទាំងអស់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ អធិការនគរបាលស្រុកបវេល ព្រមទាំងមិត្តដែលរួមសហការក្នុងការងារកន្លងមកដែលបានសួរសុខទុក្ខ និងនាំយកអំណោយ។ ទាំងនេះសបញ្ជក់ពីការយកចិត្តទុកដាក់លើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងមិត្តនគរបាលទាំងអស់៕

អតីតស្នងការរង ឃួន ប៊ុនហួន ត្រូវបានលោក អាត់ ខែម នាំយកអំណោយសួរសុខទុក្ខ

អតីតស្នងការរង ឃួន ប៊ុនហួន ត្រូវបានលោក អាត់ ខែម នាំយកអំណោយសួរសុខទុក្ខ

អតីតស្នងការរង ឃួន ប៊ុនហួន ត្រូវបានលោក អាត់ ខែម នាំយកអំណោយសួរសុខទុក្ខ

អតីតស្នងការរង ឃួន ប៊ុនហួន ត្រូវបានលោក អាត់ ខែម នាំយកអំណោយសួរសុខទុក្ខ

អតីតស្នងការរង ឃួន ប៊ុនហួន ត្រូវបានលោក អាត់ ខែម នាំយកអំណោយសួរសុខទុក្ខ