ត្រី​កែស​ចៀន​ខ្ទឹមស​

Sanofi

* គ្រឿងផ្សំ​
-ត្រី​កែស ៤ ក្បាល​
-​ម្រេច​គ្រាប់ ១ ស្លាបព្រា​កាហ្វេ​
-​អំបិល​ម៉ដ្ឋ ១ ស្លាបព្រា​កាហ្វេ​

-​ខ្ទឹមស ៤ ឬ ៥ កំពឹស​
-​ខ្ទឹមស​ចិញ្ច្រាំ ១ ភាគ ៤ កូនចាន​
-​ប្រេងឆា ៤ ស្លាបព្រា​បាយ​

*​វិធី​ធ្វើ
១ – បុក​ម្រេច​គ្រាប់ អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ និង កំពឹស​ខ្ទឹមស ចូលគ្នា​ឱ្យទៅជា​ដុំ​តូចៗ ។ យក​គ្រឿងផ្សំ​ដែល​បុក​ចូលគ្នា​នេះ​មក​ច្របល់​ជាមួយ​ត្រី​កែស ហើយ​ផ្អាប់​ទុកចោល​រយៈពេល​កន្លះ​ម៉ោង ។​

២ – ចាក់​ប្រេងឆា​ក្នុង​ឆ្នាំងខ្ទះ ដាក់​អំបិល​ដែល​នៅសល់​ទាំង​ប៉ុន្មាន​ចូល បន្ទាប់មក​យកដៃ​ច្បូត​យក​ខ្ទឹមស​ចេញពី​ខ្លួន​ត្រី​ឱ្យអស់ ។ បន្ទាប់មក​យកទៅ​ចៀន​ក្នុង​ប្រេងឆា​ដោយ​ប្រើ​ភ្លើង​មធ្យម ។ នៅពេល​សង្កេតឃើញថា ត្រី​ចាប់ផ្តើម​ឆ្អិន​ឡើង​លឿង​ទាំងសងខាង​ហើយ ដួស​ត្រី​ដាក់​ចាន រួច​យក​ខ្ទឹមស​ច្រិ​ញ្ចាំ​ដាក់​បំពង​ឱ្យ​ឡើង​ពណ៌​លឿង រួច​ដួស​ស្រោច​លើ​ត្រី​ជាការ​ស្រេច ៕


Related