ក្មេង​ជាង ២០០​នាក់​ទទួលបាន​មេរៀន និង​ជំនាញ​ពី​កម្មវិធី Equal Play Festival

​ក្មេង​ជាង ២០០ នាក់​ដែលមាន​អាយុ​ចាប់ពី ១០ ដល់ ១៤​ឆ្នាំ មកពី​ទូទាំង​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​មេរៀន​តំលៃ​នៃ​ភាពស្មើគ្នា​, សុ​ក្រិត​ភាព​, កា​ងារ​ជា​ក្រុម និង​ជំនាញ​ផ្សេងៗ បន្ទាប់ពី​ពួកគេ​បាន​ចូលរួម​ក្នុង​កម្មវិធី Equal Play Festival ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៣​ថ្ងៃ ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សំរាក​បុណ្យ​អ៊ំ​ទូក អកអំបុក សំពះ​ព្រះ​ខែ​។

ក្មេង​ជាង ២០០​នាក់​ទទួលបាន​មេរៀន និង​ជំនាញ​ពី​កម្មវិធី Equal Play Festival​ក្មេង​ជាង​២០០​នាក់​ទាំងនោះ នឹង​បែង​ចែកជា ២០​ក្រុម ដែល​ក្រុម​នីមួយៗ​មាន​ក្មេងស្រី ៦ នាក់ និង​ក្មេងប្រុស ៥ នាក់ ដែល​មកពី​អង្គការ​ផ្សេងៗ​គ្នា ចូលរួម​ជាមួយគ្នា​បង្កើត​ជា​កម្មវិធី​ប្រកួត​បាល់ទាត់​ចំរុះ​ភេទ បង្កើត​កម្មវិធី​សិក្ខាសាលា និង​កម្មវិធី​ផ្សេងៗ​ទៀត​ជាច្រើន​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​។ កីឡា​ការី​នី​វ័យក្មេង​ចំនួន ២០ រូប​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​ក្រុម ហើយ​មានកា​ព្វ​កិច្ច​ក្នុងការ​រៀបចំ និង​ដឹកនាំ​ក្រុម​ផងដែរ​។ ក្រុម​មួយ​ដែល​មកពី​ខេត្តបាត់ដំបង​បានឈ្នះ​ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់​នេះ​។ ខណៈពេលដែល​ក្រុម​នីមួយៗ​បានបង្ហាញ​ការសម្តែង​បែប​ប្រពៃណី​ដែល​ពួកគេ​បានជ្រើសរើស​រៀងៗ​ខ្លួន​នៅក្នុង​ពិធី​បិទ​កម្មវិធី ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អគ្គរាជទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា លោក Joachim Baron Von Marschall , លោក ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​ភ្នំពេញ​ក្រោ​ន​, អ្នកស្រី Monika Staab ដែលជា​អគ្គរាជទូត​នៃ the German Foreign Office Football, លោក Kazunori Ohara ប្រធាន​បច្ចេកទេស​ខាង​បាល់ទាត់​នៃ​សហព័ន្ធ​បាល់ទាត់​កម្ពុជា និង​លោក Sam Schweingruber គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន ហើយក៏​ជា​ស្ថាបនិក​នៃ​អង្គការ SALT Academy នៅក្នុង​ថ្ងៃ​បិទ និង​បើ​ផងដែរ​។

​គួរ​បញ្ជាក់ថា​សម្រាប់​ក​ម្ម​វិធី​នេះ​រៀបចំឡើង​ដោយមាន​ការសហការ​រ​បស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ជាមួយនឹង​អង្គការ SALT Academy ដែល​មកពី​ខេត្តបាត់ដំបង​, STREET FOOTBALL ដែលជា​ក្រុម​បណ្តាញ​អភិវឌ្ឍន៍​បាល់ទាត់​ឈានមុខ​គេ​ទូទាំង​ពិភពលោក និង​ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី The Sports Promotion of German Federal Foreign Office៕

ក្មេង​ជាង ២០០​នាក់​ទទួលបាន​មេរៀន និង​ជំនាញ​ពី​កម្មវិធី Equal Play Festival
ក្មេង​ជាង ២០០​នាក់​ទទួលបាន​មេរៀន និង​ជំនាញ​ពី​កម្មវិធី Equal Play Festival
ក្មេង​ជាង ២០០​នាក់​ទទួលបាន​មេរៀន និង​ជំនាញ​ពី​កម្មវិធី Equal Play Festival
ក្មេង​ជាង ២០០​នាក់​ទទួលបាន​មេរៀន និង​ជំនាញ​ពី​កម្មវិធី Equal Play Festival
ក្មេង​ជាង ២០០​នាក់​ទទួលបាន​មេរៀន និង​ជំនាញ​ពី​កម្មវិធី Equal Play Festival
ក្មេង​ជាង ២០០​នាក់​ទទួលបាន​មេរៀន និង​ជំនាញ​ពី​កម្មវិធី Equal Play Festival


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​