សម្តេចតេជោ​ ហ៊ុន សែន ​៖ ខ្ញុំមានចៅ១៧នាក់​និងចង់បានចៅប្រុស​ថែមទៀតដើម្បីក្រុមបាល់ទាត់​ត្រកូល​ហ៊ុនដ៏ខ្លំាង​មួយ

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម​(Facebook) ​ផ្លូវការរបស់សម្តេច​បង្ហោះនៅព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ ​មានខ្លឹមសារទំាងស្រុងថា "​នេះជាថ្ងៃឈប់សំរាកចុង​សប្តាហ៍ដែលតាមទម្លាប់​មិនថាខ្មែរឬបរទេស​ទេតែងតែរកឱកាស​ជួបជុំក្រុមគ្រួសារ ។

ខ្ញុំក៏ដូចគ្រួសារខ្មែរផ្សេងទៀត​ដែរតែងចង់ជួបកូនៗនិងចៅៗ ។​ ​ខ្ញុំមានចៅ១៧នាក់ ​ដែលការជួបជុំម្តងៗតែងធ្វើឱយ​ខ្ញុំវិលមុខដោយសារចៅប្រុសៗ​ប្រឡែងគ្នា តែយើង​នៅតែ​រីករាយ និងចង់បានចៅប្រុសថែមទៀត ដើម្បីបង្កើតក្រុមបាល់ទាត់​ត្រកូលហ៊ុនដ៏ខ្លាំងមួយ។

ពាក្យចាស់លោកពោលថា​ (កូនមួយតៅ ចៅមួយថាំង)​ ពាក្យនេះមិនខុសទេ ​។ ពួកគេមកលេងជីដូនជីតា ​គេងលើគ្រែ​ អូសយកភួយខ្នើយ​របស់យើងក៏យើងមិនហ៊ាន​និយាយអ្វីដែល​នាំឱយចៅខឹងឬខ្លាច ​។ ប្រហែលជាជីតាភាគ​ច្រើននៃគ្រួសារខ្មែរ​ដូចខ្ញុំដែរហើយមើលទៅ។

សូមជូនពរ​គ្រប់ក្រុមគ្រួសារខ្មែរ​ទាំងអស់​ជួបតែសេចក្តីសុខ "៕