រូបមន្តលាង​ជាតិខ្លាញ់នៅក្នុងឈាម និង​សម្រួល​ដល់សម្ពាធឈាម

ម្ហូបអាហារ​ដែលមាន​សារធាតុខ្លាញ់​ខ្ពស់ ពិតណាស់​វាអាច​ជួយឲ្យ​អាហារ​មានរសជាតិឈ្ងុយឆ្ងាញ់​សម្រាប់​មនុស្សទូទៅ​មួយចំនួន។ ប៉ុន្តែអ្នក​កុំភ្លេចថា អាហារ​ប្រភេទនេះ​អាច​បណ្ដាលឲ្យ​មាន​ផលលំបាក​ធ្ងន់ធ្ងរ​ក្នុងការ​ប្រមូលផ្ដុំ​ជាតិខ្លាញ់​ក្នុងឈាម។

រូបមន្តលាង​ជាតិខ្លាញ់នៅក្នុងឈាម និង​សម្រួល​ដល់សម្ពាធឈាម

 

មនុស្សមួយចំនួន​បានទទួលរង​ពីការ​ប្រមូលផ្ដុំជាតិខ្លាញ់​នៅក្នុង​ឈាម ដោយសារតែ​លក្ខខណ្ឌសុខភាព​មួយចំនួន​ដែលទទួលឥទ្ធិពល​នៃរបបអាហារ​ប្រភេទនេះ។ លើសពីនេះ​ទៅ​ទៀត កម្រិត​ជាតិខ្លាញ់​អាចកើនឡើងខ្ពស់​ដោយសារតែ​ស្ថានភាព​សុខភាព​មួយចំនួន​ដូចជា៖ ស្រ្តេស, ការញៀន​ស្រា, ជំងឺតម្រងនោម, ជំងឺថ្លើម និងជំងឺទឹកនោម​ផ្អែម។

មនុស្សមួយចំនួន​អាចទទួល​រងពីជំងឺនេះ​បាន ដោយសារតែ​ធ្លាប់បាន​ប្រើប្រាសថ្នាំ​បន្សាបគ្រឿងស្រវឹង​អាចប៉ះពាល់​ដល់​សម្ពាធឈាម, ការប្រើប្រាស់​ថ្នាំជំនួយ​កម្លាំង និង​ថ្នាំ​ពន្យា​កំណើត។

អ្នកជំងឺដែល​មានកម្រិត​ជាតិខ្លាញ់ខ្ពស់​ក្នុងឈាម គួរតែធ្វើការ​ហាត់ប្រាណ​សម្រកទម្ងន់, ពួកគេ​ត្រូវការ​ដើម្បីឲ្យ​រាងកាយ​មាន​សកម្មភាព និង​ទទួល​អាហារ​ដែល​មាន​កម្រិត​ជាតិខ្លាញ់​តិចបំផុត។ ហើយចំពោះ​អ្នកចូលចិត្តជក់បារីគឺជាទង្វើ​រទម្លាប់​មិនល្អ​មួយដែល​ធ្វើឲ្យសុខភាព​រាងកាយ​ទ្រុឌទ្រោម​ផងដែរ។

ខាងក្រោមនេះ គឺជារូបមន្ដ​ពីធម្មជាតិដ៏ល្បី​របស់​ប្រទេសរុស្ស៊ី ដែលមាន​ប្រសិទ្ធិភាពខ្ពស់​ក្នុងការចម្ចាត់ជាតិខ្លាញ់​ដែលបង្ក​ឲ្យមាន​គ្រោះថ្នាក់​នៅក្នុងឈាម។ ល្បាយនេះ វានឹង​ធ្វើឲ្យច​លនាឈាម​មានភាពប្រសើរឡើង, កាត់​បន្ថយជាតិខ្លាញ់, ជួយឲ្យសម្ពាធឈាមមាន​ស្ថិរភាព និងជំនួយ​លំហូរឈាមឲ្យ​មានភាពប្រសើរ​ឡើង។

រូបមន្ត និងគ្រឿងផ្សំ៖
- ក្រូចឆ្មា ៤ ចំណិត
- ខ្ទឹមស ៤ កំពីស
- ទឹកឆ្អិន ៣ លីត្រ

សេចក្ដីណែនាំ៖
ជាដំបូងយើងត្រូវ​បកខ្ទឹមស​ឲ្យស្អាត បន្ទាប់ចិតក្រូចឆ្មា​ជាចំណិត​បន្ទះស្ដើងៗ។ រួចដាក់​គ្រឿងផ្សំ​ទាំងនោះ ចូលទៅក្នុងទឹកឆ្អិន​ក្នុងកែវ​ថ្មមួយ។ បន្ទាប់មកយើង​ត្រូវរក្សាល្បាយ​នេះ​ទុកនៅ​ក្នុងទូរទឹកក​កឲ្យបានរយៈពេល ៣ ថ្ងៃ។ អ្នកអាច​ចាប់ផ្ដើមប្រើប្រាស់ល្បាយ​នេះបាន​បន្ទាប់​ពីរយៈពេល ៣ ថ្ងៃ ប៉ុន្តែត្រូវ​រក្សាល្បាយ​នៅក្នុងទូរទឹកកក​គ្រប់ពេលវេលា។

របៀប និងពេល​ដែលត្រូវ​ប្រើប្រាស់វា៖
អ្នកត្រូវទទួលទាន​ទឹកល្បាយ​ធម្មជាតិនេះ ៥០ មីលីលីត្រ ជារៀងរាល់​ថ្ងៃមុនពេលទទួលទានអាហារ។ ម្យ៉ាងទៀតអ្នក​ប្រើវាតែ ១ស្លាបព្រាកាហ្វេ ប្រសិនបើ​អ្នក​គ្រាន់តែ​ប្រើវា​ដើម្បីតែ​ធ្វើការ​លាង​សម្អាត​សរសៃឈាម។
 
ចំណាំ៖ អ្នកត្រូវធ្វើ និងអនុវត្តរូបមន្ត​នេះ ឲ្យបានមួយដង​ក្នុងអំឡុងពេល ១ ឆ្នាំ។ ហើយល្បាយធម្មជាតិ​ដែលទទួល​បាន ត្រូវប្រើវា​សម្រាប់រយៈពេល ៤០ ថ្ងៃ៕

ដោយ៖ Brugn

ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្តលាង​ជាតិខ្លាញ់នៅក្នុងឈាម និង​សម្រួល​ដល់សម្ពាធឈាម