រុស្ស៊ី ប្រកាសដាក់ទណ្ឌកម្មទួកគី ក្រោយយន្តហោះចម្បាំង របស់ខ្លួនត្រូវបានបាញ់ទម្លាក់ នៅលើព្រំដែនស៊ីរី (មានវីដេអូ)

រុស្ស៊ី៖ រុស្ស៊ីបានប្រកាសថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើទួកគី បន្ទាប់ពីយន្តហោះចម្បាំង របស់ខ្លួនត្រូវបានបាញ់ទម្លាក់ ដោយយន្តហោះចំបាំងរបស់ទួកគី នៅលើព្រំដែនស៊ីរ៊ី ខណ:ដែលរុស្ស៊ីថែមទាំងបាន ដាក់ពង្រាយមីស៊ីលការពារអាកាស S-400 នៅមូលដ្ឋានទ័ពអាកាស Hmeymin ក្នុងប្រទេសស៊ីរ៊ី ទៀតផង។

យោងតាមវិបសាយរបស់វិមានក្រឹមឡាំង បានឲ្យដឹងថា វិធានការនេះនឹង ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ ការនាំចូលផលិតផលរបស់ទួកគី ទៅក្នុងប្រទេសរុស្ស៊ី រួមទាំងប៉ះពាល់ដល់សហគ្រាសរបស់ទួកគី នៅក្នុងប្រទេសរុស្ស៊ីផងដែរ។

ក្រឹត្យមួយដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Vladimir Putin បានប្រកាសថា នឹងផ្តាច់កតិកាសញ្ញាលើការហោះហើររវាងប្រទេសទាំងពីរផងដែរ។

លោកប្រធានាធិបតី របស់ប្រទេសតួកគី បានថ្លែងថាលោកសោកស្តាយខ្លាំងណាស់ ដែលយន្តហោះចំបាំង របស់ប្រទេសរុស្ស៊ីត្រូវបានបាញ់ទម្លាក់។ លោកប្រធានាធិបតីទួកគី Recep Tayyip Erdogan បានឲ្យដឹងទៀតថា គាត់មិនចង់ឲ្យឧបទ្ទវហេតុនេះកើតមានឡើយ ហើយលោកសង្ឃឹមថា វានឹងមិនកើតឡើងម្តងទៀតដែរ។ លោកបាននិយាយបែបនេះ បន្ទាប់ពីបើកកិច្ចប្រជុំ Climate Submit មុខទល់នឹងមុខ ជាមួយ​ប្រធានាធិបតីរបស់រុស្ស៊ីលោក Vladimir Putin រួចមក នៅក្នុងទីក្រុងប៉ារីស។ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក Erdogan បានជួយបន្ថយកំហឹង របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ ដែលមុននេះ មេដឹកនាំទួកគីរូបនេះ បានព្រលយពាក្យព្រមានថា «រុស្ស៊ីកំពុងតែប្រលែងលេងជាមួយភ្លើង»៕

 រុស្ស៊ី ប្រកាសដាក់ទណ្ឌកម្មទួកគី ក្រោយយន្តហោះចម្បាំង របស់ខ្លួនត្រូវបានបាញ់ទម្លាក់ នៅលើព្រំដែនស៊ីរី (មានវីដេអូ)
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

 រុស្ស៊ី ប្រកាសដាក់ទណ្ឌកម្មទួកគី ក្រោយយន្តហោះចម្បាំង របស់ខ្លួនត្រូវបានបាញ់ទម្លាក់ នៅលើព្រំដែនស៊ីរី (មានវីដេអូ)
យន្តហោះរបស់រុស្ស៊ីដែលទួកគីបានបាញ់ធ្លាក់

វីដេអូខាងក្រោម៖ 

 

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត