តើទ្វារ​មាស​រីកធំត្រូវ​ធ្វើយ៉ាងម៉េច​ដើម្បីឲ្យរួមតូចវិញ?

ស្ត្រីមួយចំនួន​ត្អូញត្អែរ​ថា ទ្វារមាស​របស់ពួក​នាង​រីកធំពេក ហើយ​នេះអាច​ប៉ះពាល់​ដល់​ស្នេហារបស់​ពួកនាង។ វាជារឿង​មួយ​សំខាន់​ខ្លាំងណាស់​ដែលមនុស្សស្រី​​មានទ្វារមាស​តឹង​ណែន​ល្អ ព្រោះដើម្បី​ទទួល​បាន​បទពិសោធន៏​ក្តីសុខខ្លាំង​បំផុត។ អត្ថបទ​ខាងក្រោមនេះ​ជាការ​បង្ហាញ​ពីវិធីសាស្ត្រ​បែបធម្មជាតិ ដែល​អាច​រឹតបណ្តឹង​សាច់ដុំទ្វារមាស​របស់អ្នក​បាន​យ៉ាង​ឆាប់រហ័ស។ ហើយវិធីទាំងនេះ​ក៏អាច​ជួយពង្រឹង​សុខភាពទ្វារមាស, ជួយ​កម្ចាត់បញ្ហាក្លិន​មិនល្អ និងលំហូរទឹក​សច្រើនចេញ​ពីទ្វារមាស។

 

តើទ្វារ​មាស​រីកធំត្រូវ​ធ្វើយ៉ាងម៉េច​ដើម្បីឲ្យរួមតូចវិញ? 

ខាងក្រោមនេះ​ជាវិធីសាស្ត្រ ៣យ៉ាងដែល​អ្នកអាច​ធ្វើបាន មិនថា​ពេលណាដែល​ទ្វារមាស​របស់អ្នក​រីកធំទេ៖

យកម្រាមដៃចង្អុល​របស់អ្នក​ដាក់ចូលទ្វារមាស ហើយព្យាយាម​បង្រួម​សាច់ដុំទ្វារមាស។ ប្រសិនបើសាច់ដុំទ្វារមាស​របស់អ្នក​មិនអាច​ក្តោបក្តាប់ម្រាមដៃ​បានទេ បាន​ន័យថា ទ្វារមាស​របស់អ្នក​កំពុង​តែរីកធំ។ វិធីមួយផ្សេង​ទៀតគឺ ត្រូវញ៉ាត់ម្រាមដៃទាំង ៣ទៅក្នុងទ្វារមាស​របស់អ្នកក្នុង​ពេល​តែមួយ។ ប្រសិនបើគ្មាន​អ្វីមក​រារាំងទេ ទ្វារមាស​របស់អ្នក​ប្រាកដជា​រីកធំ​ហើយ។ ជាចុង​ក្រោយ ប្រសិនបើអ្នកមា​នបញ្ហាការ​សម្រេចទឹកកាម ឬគូស្នេហ៏របស់អ្នកត្អូញត្អែ​ថា គាត់គ្មាន​ក្តីសុខ​នៅពេលបង្កាត់​ភ្លើង​ស្នេហ៏ នោះគ្មាន​អ្វី​ត្រូវសង្ស័យ​ឡើយ​ក្រៅពី​បញ្ហាទ្វារមាស​របស់អ្នក​រីកធំ។

វិធីព្យាបាល​សាច់​ដុំទ្វារមាស
ខាងក្រោមនេះជាវិធីមួយចំនួន​ជួយរឹតបណ្តឹង​សាច់ដុំទ្វារមាស​របស់អ្នក​បានលឿនរហ័ស៖

រមៀត
រមៀតមាន​ថាមពលគ្រប់គ្រាន់​អាចជួយពង្រឹង​ទ្វារមាស និងភ្នាសស្បូន​របស់អ្នក​បាន។ អ្នកនឹងបាន​ឃើញលទ្ធផល​ក្រោយរយៈ​ពេល ១ខែ។

ដំឡូង
យោងតាម​អ្នកជំនាញបាន​ឲ្យដឹងថា ជាទូទៅដំឡូងត្រូវបានគេប្រើដើម្បី​ជម្រុញដល់​ការធំធាត់​របស់សុដន់។ ហើយវា​ក៏អាច​ប្រើជាឱសថ​ដើម្បី​ពង្រឹង​ភ្នាសទ្វារមាស​របស់​អ្នក​បាន​ដែរ។

ផ្កាលឿង​តូចៗ
កិនផ្កាលឿងតូចៗ​នេះឲ្យម៉ត់ រួចយក​លាងសម្អាត​ទ្វារមាស​របស់អ្នក​ឲ្យបាន ម្តងក្នុង​១សប្តាហ៏។

ជី
ឱសថនេះត្រូវបានណែនាំ​ជាពិសេសសម្រាប់​ស្ត្រីមាន​អាយុលើ ៥០ឆ្នាំ។

ប្រទាលកន្ទុយក្រពើ
ក្រៅពីប្រទាលកន្ទុយក្រពើ​អាចមានប្រសិទ្ធិភាព​ក្នុងការជួយរឹតបណ្តឹង​ទ្វារមាស​ ហើយ​វាក៏អាច​ជួយការពារ​ពីបញ្ហាស្ងួត និង​កន្ទួលលើទ្វារមាស​ផងដែរ។ លើសពីនេះ​ទៀត វាអាច​ដោះស្រាយ​បញ្ហា​ប្រដាប់ភេទ​បាន​យ៉ាងឆាប់​រហ័ស៕

ដោយ៖ ដារ៉ា

ប្រភព៖ healthyfoodteam

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!