រ៉ូមែនទិចណាស់! ស្វាមីភរិយាវ័យចំណាស់មួយគូ ថតរូបមង្គលការ នៅទីតាំងចាស់ ៧០ឆ្នាំមុន

ចិន៖ គូស្វាមីភរិយា ជនជាតិចិនមួយគូ ដែលមានចំណងអាពាហ៍ពិពាហ៍​ ចាស់ព្រឹទ្ធចាស់ព្រេង បានរៀបចំពិធី ខួបអាពាហ៍ពិពាហ៍ អនុស្សាវរីយ៍លើកទី៧០ របស់ខ្លួន យ៉ាងអធិកអធមបំផុត ដោយបានផ្តិតយករូបភាពអាពាហ៍ពិពាហ៍ នៅចំទីតាំងចាស់ ដែលជាកន្លែង រូបគាត់ទាំងពីរនាក់ បានថតក្នុងពិធីមង្គលការ កាលពី៧០ឆ្នាំមុន ។

រ៉ូមែនទិចណាស់! ស្វាមីភរិយាវ័យចំណាស់មួយគូ ថតរូបមង្គលការ នៅទីតាំងចាស់ ៧០ឆ្នាំមុន

យោងទៅតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកតា Cao Yuehua រួមជាមួយនឹងភរិយារបស់គាត់ ឈ្មោះ Wang Deyi បច្ចុប្បន្នមានអាយុ ៩៨ឆ្នាំដូចគ្នា បានត្រឡប់ទៅថត រូបមង្គលការសារជាថ្មី នៅទីតាំងចាស់ ដែលគាត់ទាំងពីរ ធ្លាប់បានថត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅឧទ្យាន Northern Hot Springs ស្ថិតក្នុងខេត្ត Chongqing ប្រទេសចិន។

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយា វ័យចំណាស់ មួយគូនេះ ធ្លាប់បានធ្វើដំណើរពីទីក្រុងសៀងហៃ ឆ្ពោះទៅកាន់ខេត្ត Chongqing ទាំងអស់គ្នា ហើយបានចូលរួមក្នុងសមរភូមិ ដើម្បីវាយប្រយុទ្ធប្រឆាំងនឹងកងទ័ពជប៉ុន ក្នុងកំឡុងសង្រ្គាមលោកលើកទី២ ទៀតផង។ ពួកគាត់បានរៀបការ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល រហូតមកដល់សព្វថ្ងៃនេះ។

នៅក្នុងពិធីខួបអាពាហ៍ពិពាហ៍ លោកយាយ Wang Deyi បានកាន់ដៃរបស់លោកតា Cao Yuehua យ៉ាងស្អិតរមួត ហើយបានសួរ ទៅកាន់លោកតា យ៉ាងផ្អែ​មល្ហែមថា “តើយើងនឹងត្រឡប់មកវិញទេ នៅពេលដែលយើងមានអាយុ១០០ឆ្នាំ?” ។ យ៉ាងណាមិញ គោលបំណងរបស់គាត់ ក្នុងការថតរូប នៅទីតាំងចាស់បែបនេះ គឺដើម្បីរក្សាអនុស្សាវរីយ៍ និងធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ នៅតែស្ថិតស្ថេរជាដរាបរៀងទៅ៕

រ៉ូមែនទិចណាស់! ស្វាមីភរិយាវ័យចំណាស់មួយគូ ថតរូបមង្គលការ នៅទីតាំងចាស់ ៧០ឆ្នាំមុនរ៉ូមែនទិចណាស់! ស្វាមីភរិយាវ័យចំណាស់មួយគូ ថតរូបមង្គលការ នៅទីតាំងចាស់ ៧០ឆ្នាំមុនរ៉ូមែនទិចណាស់! ស្វាមីភរិយាវ័យចំណាស់មួយគូ ថតរូបមង្គលការ នៅទីតាំងចាស់ ៧០ឆ្នាំមុនរ៉ូមែនទិចណាស់! ស្វាមីភរិយាវ័យចំណាស់មួយគូ ថតរូបមង្គលការ នៅទីតាំងចាស់ ៧០ឆ្នាំមុនរ៉ូមែនទិចណាស់! ស្វាមីភរិយាវ័យចំណាស់មួយគូ ថតរូបមង្គលការ នៅទីតាំងចាស់ ៧០ឆ្នាំមុនរ៉ូមែនទិចណាស់! ស្វាមីភរិយាវ័យចំណាស់មួយគូ ថតរូបមង្គលការ នៅទីតាំងចាស់ ៧០ឆ្នាំមុន

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត