ចលនាយុវជនកម្ពុជា ក្រុម១៥៧ សម្ភោធរូបសំណាក់ ព្រះបាទជ័យវរ្ម័នទី៧ នៅវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង

ព្រះសីហនុ៖ រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧នៅក្នុងវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ស្ថិតនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃបនប់ ខេត្តព្រះសីហនុ បានធ្វើពិធីសម្ពោធនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយពីបានសាងសង់រួចរាល់ក្រោមការឧបត្ថម្ភពីសមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដោយពិធីបានការអញ្ជើញចូលរូមជាអធិបតីពីសំណាក់លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ព្រមទាំងសមាជិកទាំងអស់ផងដែរ ។

លោក ភូ ដេង នាយកវិទ្យាល័យហ៊ុន សែន ស្មាច់ដែង បានថ្លែងអោយដឹងថា រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ បានចាប់ផ្តើមសាងសង់ នៅថ្ងៃទី៣០ ខែមិថុនា និងរួចរាល់ជាស្ថាពរនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ដោយចំណាយថវិការ សាងសង់អស់ចំនួន ១៤០០ដុល្លា ដែលទទួលបានការឧបត្ថម្ភពី ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ។

លោក ម៉ឹង ពន្លក បានថ្លែងផ្ញើការសាកសួរសុខទុក្ខ និងស្រលាញ់ ដ៏ជ្រាលជ្រៅបំផុតពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស និងក្នុងនាមលោកផ្ទាល់ជូនចំពោះលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅក្នុងពិធីនេះ។

លោក ម៉ឹង ពន្លក បានថ្លែងជំរុញអោយសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រអោយបានពូកែ ដើម្បីក្លាយទៅជាសសរទ្រូងចំពោះប្រទេសជាតិ ហើយពេលទំនេរត្រូវចូលរួមនូវកិច្ចការសង្គម ដូចដែលពួកបងៗកំពុងធ្វើជាគំរូនាពេលបច្ចុប្បន្ននេះស្រាប់ ។ ក្នុងពិធីនោះចលនាយុវជនកម្ពុជា ក្រុម១៥៧ ក៏បានធ្វើការចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន ៖ ១.អង្ករ ២៥គីឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, អំបិល១គីឡូ, ស្ករស ១គីឡូ, ប៊ីចេង ០.៥គីឡូ, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១លីត្រ, ថ្នាំផ្តាសាយ ១ប្រអប់ និងថវិកា ៥០,០០០ រៀល ។ លោកគ្រូ អ្នកគ្រូ ទទួលបានថវិការចំនួន៥០,០០០ រៀលក្នុង១នាក់ ។ សិស្សានុសិស្ស ទទួលបានថវិការចំនួន៥,០០០រៀល ក្នុង១នាក់។ រទេះរុញជនពិការចំនួន ១ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

ជាកិច្ចបញ្ចប់លោក ម៉ឹង ពន្លក បានថ្លែងការកោតសសើរជូនចំពោះចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដែលបានសហការសាមគ្គីគ្នាធ្វើកិច្ចការសង្គម និងមនុស្សធម៌ បានច្រើនយ៉ាងផុលផុសរហូតដល់ចលនានេះបានល្បីសុះសាយនៅក្រៅប្រទេសផងដែរ ។ លោក ម៉ឹង ពន្លក ក៏បានប្រកាសធ្វើផ្លូវបេតុង១ខ្សែរចាប់ពីក្លោងទ្វារសាលាចូលដល់រូបសំណាក់ ព្រះបាទជ័យវរ្ម័នទី៧ផងដែរ ៕