នគរបាល​ស្រុក​ព្រៃនប់​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ជា​មុខសញ្ញា​លួច​សត្វ​គោក្របី​ប្រជាពលរដ្ឋ​

​ព្រះសីហនុ: នគរបាល​ស្រុក​ព្រៃនប់​បាន ឃាត់ខ្លួន​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​លួច​សត្វ​គោក្របី របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​យប់​ថ្ងៃទី​២៨ ខែ​វិ​ចិ្ច​កា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​អូរ​ឧ​កញ្ញា​ហេង ឃុំ​អូរ​ឧ​កញ្ញា​ហេង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​លោក ហ៊ីង ច័ន្ទ​រិ​ទ្ឋ អធិការ​ន​បាល ស្រុក​ព្រៃនប់ បានអោយដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ជា​មុខសញ្ញា​ចាស់​ធ្លាប់ធ្វើ​សកម្មភាព លួច​សត្វ​គោក្របី របស់​ប្រជាពលរដ្ឋ ជាច្រើនលើក​ច្រើនសា មកហើយ​តែ​សមត្ថកិច្ច​មិនដែល​ចាប់បាន​សោះ ទើប​លើក​នេះ​កំលាំង​របស់​សមត្ថកិច្ច ដាក់​កំលាំង​ពួនស្ទាក់ កន្លែង​ជន​ស្ស័​យ​ធ្លាប់ធ្វើ​កន្លងមក នៅពេលដែល​ជនសង្ស័យ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​លួច​សត្វ​គោ​ចំនួន​១​ក្បាល​និង​សត្វ​ក្របី​ចំនួន​២​ក្បាល រៀប​និង​កាប់​ស្លាប់​ហើយក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​បានតែ​ម្តង​។​

​លោក​អធិការ​ស្រុក​ព្រៃ​នប​ល​បាន​បន្តទៀតថា ជន​ស្ស័​យ​មាន​គ្នា​ចំនួន ២​នាក់ ១-​ឈ្មោះ សេង សំអុល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​អ្នកធ្វើ​សកម្មភាព​)​។ ២-​ឈ្មោះ រ៉ ហ្វី​អឺ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អាជីវករ​លក់ដូរ​ក្នុងស្រុក​ព្រែ​នប់ មាន​ទីលំនៅ​ភូមិ​វាលរេញ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ និង​មានការ​ដកហូត​វត្ថុតាង​រួមមាន​: ១.​ក្របី​ចំនួន​២ ក្បាល​, ២.​គោ​ចំនួន​១​ក្បាល​, ៣.​ម៉ូតូ​ចំនួន​១​គ្រឿង (​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​) ដោយមាន​ជនរងគ្រោះ ដែលជា​ម្ចាស់​សត្វ​គោក្របី មាន​គ្នា​ចំនួន​៣​នាក់ ១.​ឈ្មោះ ខឹម ចាន់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ កសិករ  ២.​ឈ្មោះ ធឹ​ម ម៉ៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ កសិករ ៣.​ឈ្មោះ អូ​ម សុធា ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ កសិករ​។​

​ក្រោយពី​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ក៏​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​មក​ស្នងការដ្ឋាន​នគរ​បាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ  ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

នគរបាល​ស្រុក​ព្រៃនប់​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ជា​មុខសញ្ញា​លួច​សត្វ​គោក្របី​ប្រជាពលរដ្ឋ​

នគរបាល​ស្រុក​ព្រៃនប់​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ជា​មុខសញ្ញា​លួច​សត្វ​គោក្របី​ប្រជាពលរដ្ឋ​

នគរបាល​ស្រុក​ព្រៃនប់​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ជា​មុខសញ្ញា​លួច​សត្វ​គោក្របី​ប្រជាពលរដ្ឋ​