ប្រជាពលរដ្ឋ​ចំនួន​២៥​គ្រួសារ តវ៉ា​សុំអោយ​ម្ចាស់​ដី បើកផ្លូវ​មាត់​ប្រឡាយ​ធ្វើជា​ផ្លូវ​សារ​ធារ​ណៈ​

តាកែវ: ប្រជាពលរដ្ឋ​ចំនួន​២៥​គ្រួសារ​តំណាងអោយ​១២៦​គ្រួសារ​ដែល​រស់នៅ​ភូមិ​ត្រពាំង​ប្រី​យ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាននាំគ្នា​មក​ធ្វើការ​នៅ​ចំណុច​ត្រពាំង​១​កន្លែង​ស្ថិត​ក្នុងភូមិ​ខាងលើ ដើម្បី​សុំអោយ ម្ចាស់​ដី​ដែលមាន​ដី​ជាប់​ត្រពាំង​នោះ​បើកផ្លូវ​ជាប់​ត្រពាំង​ចំនួន​២​ម៉ែត្រ​ដើម្បី​ធ្វើជា​ផ្លូវ​សារ​ធារ​ណៈ​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយថា ពួកគាត់​នាំគ្នា​មកនេះ​គឺ​ក្នុង​គោលបំណង សុំអោយ​ម្ចាស់​ដី ដែលមាន​ដី​ជាប់​នឹង​មាត់​ត្រពាំង បើកផ្លូវ​ភ្លឺត្រពាំង ចំនួន​២​ម៉ែត្រ ដើម្បីអោយ​ពួកគាត់ ស្រួល​ធ្វើដំណើរ​ឆ្លងកាត់​។​
 
​លោកស្រី ពេជ្រ វណ្ណា មេភូមិ​ត្រពាំង​ប្រី​យ​បាន​និយាយថា រឿង​ដី​ភ្លឺត្រពាំង​នេះ​រូបគាត់ បានស្នើរ​សុំ​ទៅ​សាលាស្រុក​ហើយ ពេលនេះ​ខាង​ម្ចាស់​ដី គេ​អោយ​1,5​ម ចំណែក​ប្រជាពលរដ្ឋ​មិន​ព្រម​ទើប​នាំគ្នា​តវ៉ា​សុំអោយ​លោក​អភិបាលខេត្ត​តាកែវ​ជួយ​ដោះស្រាយ​។​

​លោក ខាត់ មួន អាយុ​៤៦​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ គី ម៉ាច អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ដី​ជាប់មាត់​ត្រពាំង​បាន​និយាយថា ដី​ភ្លឺ​ជាប់ មាត់​ត្រពាំង​គឹជា​ដី​ដូនតា​គាត់​តាំងពី​យូ​ណាស់​មកហើយ ខាង​ប្រជាពលរដ្ឋ​មិន​បានមក​និយាយ​ជាមួយ​ពួកគាត់​ទេ​បែ​ជា​បាន​ប្ដឹង​គាត់ ថា​យក​ដី​សហគមន៍​ធ្វើ​ជាស​ម្ប​ត្ថិ​ផ្ទាល់ខ្លួន​ទៅវិញ​។ រហូតមកដល់​ពេលនេះ ពួកគាត់​រងចាំ​តែមាន​ការដោះស្រាយ ពី​ថ្នាក់លើ​ទេ ទើប​គាត់​អាច​សម្រេច​ចិត្តបាន​៕

ប្រជាពលរដ្ឋ​ចំនួន​២៥​គ្រួសារ តវ៉ា​សុំអោយ​ម្ចាស់​ដី បើកផ្លូវ​មាត់​ប្រឡាយ​ធ្វើជា​ផ្លូវ​សារ​ធារ​ណៈ​