ស្លាប់​ពីរ​នាក់ និង​របួសធ្ងន់​២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្តបុក​ម៉ូតូ នៅ​ស្រុក​ព្រៃនប់​

​ព្រះសីហនុ: ស្ត្រី​ម្នាក់ និង​កូនស្រី​អាយុ​ប្រហែល​៥​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ​បាន​បុក​គ្នា កាល​យប់​ថ្ងៃទី​២៨ ខែ​វិច្ចិកា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុច ស្ពាន​ទឹកសាប ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ព្រៃនប់​បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ រថយន្ត ០១​គ្រឿង​ម៉ាក់ HONDA CRV ព​ណ៏ ស្គរ ពាក់​ផ្លាកលេខ ភ្នំពេញ 2AA-4902 បើកបរ​ដោយ​ឈ្មោះ សួន ផល ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​៤ ក្រុងព្រះសីហនុ មាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ចំ​ពី​ខាងក្រោយ​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ ចាន់ ហៀន ភេទ ប្រុស អាយុ ៤៩​ឆ្នាំ មាន​អ្នករួមដំណើរ​ចំនួន ០២​នាក់​គឺ​ប្រពន្ធ​ឈ្មោះ ភាព ស្រី​ទូច អាយុ ៤២​ឆ្នាំ និង​កូនស្រី​ឈ្មោះ លី ហួន អាយុ ប្រហែល​៥​ឆ្នាំ អ្នក​ទាំងបី​នាក់​មាន​ទី​លំនៅ​ភូមិ​ឃុំ​កើតហេតុ  មាន​ទិសដៅ​ស្របគ្នា​ជាមួយ​រថយន្ត​។​

​តែ​យ៉ាងណាក៏ដោយ សម្រាប់​អ្នករបួស​ត្រូវបាន​រថ​យន្ត​សាមុយ​ដឹក​យកមក​សំរាក​ព្យាបាល​នៅ​គ្លីនិក​រស្មី​សេ​តេ និង​អ្នកស្លាប់​ត្រូវបាន សមត្ថកិច្ច ប្រគល់​សាក​សព្វ​អោយ​ក្រុម​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន និង​ម៉ូតូ​ត្រូវបាន​នគរបាល ចរាចរណ៍​ខេត្ត​ព្រះសីហនុ យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕