គ្រោះថ្នាក់​ចរាចរណ៍​​ទូ​ទាំង​ប្រទេស​រយៈ​ពេល​៩​ខែ ​ឆ្នាំ​២០១៥​ ​ស្លាប់​១.៧៣៤​នាក់ ​របួសធ្ងន់-​ស្រាល​៥.៦៧៣​នាក់

រាជ​ធានីភ្នំពេញ ៖ យ៉ា​ង​ហោច​ណាស់​មនុស្ស​១.៧៣៤​នាក់​បាន​ស្លាប់​ និង​របួសធ្ងន់​-ស្រាល​៥.៦៧៣​នាក់ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​រយៈ​ពេល​០៩​ខែ​ ដើមឆ្នាំ​២០១៥ ​ដែល​កើតឡើង​សរុប​ចំនួន​៣.៥០៥​លើក​ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានការ​ថយ​ចុះ​១៣៣​លើក​ស្មើ​និង​០៤%​ តែ​មនុស្ស​ស្លាប់​​កើនឡើង​១០៤​នាក់​ ស្មើ​០៦%​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​រយៈពេល​០៩​ខែ​ឆ្នាំ​២០១៥​ ចាប់ពី​ថ្ងៃ​ទី​១១ ​វិ​ច្ឆ​កា​ ​២០១៤​ដល់​ថ្ងៃ​ទី​១០ សីហា​ ​២០១៥៕
     ​