តម្រួតថៃ​ចូលនិវត្តន៍​ម្នាក់​ ដេកស្លាប់​នៅបន្ទប់​ក្នុងនៅ​កាស៊ីណូ ​ផ្កាយ៥​ បញ្ជូនចេញ​យ៉ាង​ប្រញាប់ ​ដើម្បី​បិតបាំង​ព័ត៌មាន​លេចឮ​

បន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ នៅបន្ទប់ជួល ក្នុងកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចសង្ស័យ ដោយសារ ជម្ងឺគាំងបេះដូង ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះជេន សេធីសារាំង អាយុ៥៧ឆ្នាំ ជាតម្រួតចូលនិវត្តន៍ មានទីលំនៅក្នុង ខេត្តសុផាន់បុរី ប្រទេសថៃ កាន់លិខិតឆ្លងដែន លេខ 155262 ។

សមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយក្រុមគ្រូពេទ្យជំនាញ បានចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព ។ ជាលទ្ធផលនៃការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញប្រាប់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺ គាំងបេះដូង និងមានជំងឺទឹកនោមផ្អែមផងដែរ  ព្រោះក្បែរខ្លួនសាកសពរកឃើញមានថ្នាំទឹកនោមផ្អែម និងគ្មានស្នាកស្នាមអ្វី អំពើឃាតកម្មនោះឡើយ។

 ក្រោយពីសមត្ថកិច្ចធ្វើ កោសល្យវិច័យលើសាក សពត្រូវបានគេដឹកបញ្ជូនចេញ ទៅប្រទេសថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងទាន់ហន់ដើម្បី បិតបាំងព័ត៌មានលេចឮ៕

តម្រួតថៃ​ចូលនិវត្តន៍​ម្នាក់​ ដេកស្លាប់​នៅបន្ទប់​ក្នុងនៅ​កាស៊ីណូ ​ផ្កាយ៥​ បញ្ជូនចេញ​យ៉ាង​ប្រញាប់ ​ដើម្បី​បិតបាំង​ព័ត៌មាន​លេចឮ​
តម្រួតថៃ​ចូលនិវត្តន៍​ម្នាក់​ ដេកស្លាប់​នៅបន្ទប់​ក្នុងនៅ​កាស៊ីណូ ​ផ្កាយ៥​ បញ្ជូនចេញ​យ៉ាង​ប្រញាប់ ​ដើម្បី​បិតបាំង​ព័ត៌មាន​លេចឮ​
តម្រួតថៃ​ចូលនិវត្តន៍​ម្នាក់​ ដេកស្លាប់​នៅបន្ទប់​ក្នុងនៅ​កាស៊ីណូ ​ផ្កាយ៥​ បញ្ជូនចេញ​យ៉ាង​ប្រញាប់ ​ដើម្បី​បិតបាំង​ព័ត៌មាន​លេចឮ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត