ប្រទះឃើញសាកសព បុរសម្នាក់អណ្តែត ក្នុងអាងទឹកត្រពាំងថ្ម

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៨ វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋ បានប្រទះឃើញ សាកសពបុរសម្នាក់អណ្តែត ក្នុងអាងទឹកត្រពាំង ថ្មចម្ងាយប្រហែល៥០០ម៉ែត្រ បង្កអោយភ្ញាក់ផ្អើល នៅខាងលិចភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សពត្រូវគេស្គាល់ឈ្មោះ ញិ សៀ អាយុ៥២ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើតាមការបំភ្លឺពីក្រុមគ្រួសារអោយដឹងថា នៅល្ងាចថ្ងៃកើតហេតុ គាត់ស្រវឹងស្រា ហើយដេញវាយប្រពន្ធ ពេលនោះប្រពន្ធបានរត់ចេញពីផ្ទះ ។ បន្ទាប់មក អ្នកភូមិឃើញគាត់ (ជនរងគ្រោះ) ជិះទូកទៅមើលមងគាត់ ដែលដាក់ក្នុងអាងទឹក ត្រពាំងថ្មនៅខាងលិច ភូមិចម្ងាយប្រហែល ៥០០ម៉ែត្រ តែមិនបានឃើញត្រឡប់មកផ្ទះទេ ។

លុះដល់វេលាម៉ោងខាងលើ មានអ្នកភូមិដែលគេទៅមើល មងក្បែរនោះដែរប្រទះឃើញ សាកសពអណ្តែតក្បែរទូក មិនដឹងជាគាត់លង់ទឹស្លាប់ តាំងពីពេលណានោះទេ ហើយក៏បានរាយការណ៍ ជូនសមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានមកនិងអូសសាកសពឡើងមកគោក ដើម្បីពិនិត្យ តែក្រោយពីពិនិត្យរួច ពុំឃើញមានស្លាកស្នាមអ្វី ប្លែកនោះទេ រួចបានប្រគល់សព អោយទៅក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណីខ្មែរ៕

ប្រទះឃើញសាកសព បុរសម្នាក់អណ្តែត ក្នុងអាងទឹកត្រពាំងថ្ម
ប្រទះឃើញសាកសព បុរសម្នាក់អណ្តែត ក្នុងអាងទឹកត្រពាំងថ្ម
ប្រទះឃើញសាកសព បុរសម្នាក់អណ្តែត ក្នុងអាងទឹកត្រពាំងថ្ម
ប្រទះឃើញសាកសព បុរសម្នាក់អណ្តែត ក្នុងអាងទឹកត្រពាំងថ្ម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត