សម្តេចតេជោៈ ស្រឡាញ់កូន១តៅ ស្រឡាញ់ចៅ១ថាំង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងអារម្មណ៍រីករាយ ក្នុងពេលជួបជុំក្រុមគ្រួសារកូនចៅ នៅក្នុងឱកាសចុងសប្តាហ៍ ជាមួយការថតបង្ហោះរូបភាពស្រស់ស្រូបអាហារពេលព្រឹក ជាមួយចៅៗ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដ៏ពេញនិយម សម្តេចបានសរសេរនៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា “នេះជាថ្ងៃឈប់សំរាកចុងសប្តាហ៍ដែល តាមទម្លាប់មិនថាខ្មែរឬបរទេសទេ តែងតែរកឱកាសជួបជុំក្រុមគ្រួសារ។” “ខ្ញុំក៏ដូចគ្រួសារខ្មែរផ្សេងទៀតដែរ តែងចង់ជួបកូនៗនិងចៅៗ”។

សម្តេចបន្តថា “ខ្ញុំមានចៅ១៧នាក់ដែលការជួបជុំម្តងៗ តែងធ្វើឱ្យខ្ញុំវិលមុខ ដោយសារចៅប្រុសៗប្រឡែងគ្នា តែយើងនៅតែរីករាយ និងចង់បានចៅប្រុស ថែមទៀត ដើម្បីបង្កើតក្រុមបាល់ទាត់ត្រកូលហ៊ុន ដ៏ខ្លាំងមួយ”។

សម្តេចនាយករដ្ឋមន្រ្តី បានរលេចនូវពាក្យចាស់មួយឃ្លា ដែលលោកពោលថា “កូនមួយ

តៅ ចៅមួយថាំង” ពាក្យនេះមិនខុសទេ។ ពួកគេមកលេងជីដូនជីតា គេងលើគ្រែ អូសយកភួយខ្នើយរបស់យើង ក៏យើងមិនហ៊ាននិយាយអ្វីដែលនាំឱយចៅខឹងឬខ្លាច។ ប្រហែលជាជីតាភាគច្រើននៃគ្រួសារខ្មែរដូចខ្ញុំ ដែរហើយមើលទៅ”។

មិនតែប៉ុណ្ណោះ សម្តេច ក៏សូមជូនពរគ្រប់ក្រុមគ្រួសារខ្មែរទាំងអស់ ជួបតែសេចក្តីសុខ ផងដែរ៕

សម្តេចតេជោៈ ស្រឡាញ់កូន១តៅ ស្រឡាញ់ចៅ១ថាំង

សម្តេចតេជោៈ ស្រឡាញ់កូន១តៅ ស្រឡាញ់ចៅ១ថាំង

សម្តេចតេជោៈ ស្រឡាញ់កូន១តៅ ស្រឡាញ់ចៅ១ថាំង