អ្នកនាំពាក្យ CNRP៖​ សភាអឺរ៉ុប​ព្រមាន​ កាត់ជំនួយ​ពី​កម្ពុជា​ មិនពាក់​ព័ន្ធ​ លោក​ សម រង្ស៊ី​

ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងឲ្យដឹងថា ក្នុងករណីសភា របស់សហគមន៍អឺរ៉ុប ព្រមានកាត់ផ្តាច់ជំនួយ ពីកម្ពុជានោះ ជាការសម្រេចចិត្តផ្ទាល់ របស់សហគមន៍អន្តរជាតិ មួយនេះ  មិនជាប់ពាក់ព័ន្ធទៅនឹង លោក សម រង្ស៊ី ឡើយ។

លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ថា “យើងយល់ឃើញថា នោះជាការសម្រេចចិត្ តរបស់សភាសហគមន៍អឺរ៉ុប យើងពុំមានឥទ្ធិពលអ្វី ដើម្បីទៅបង្គាប់បញ្ជាលើ សភាសហគមន៍អឺរ៉ុបទេ។ យើងគិតថា សភាសហគមន៍អឺរ៉ុប ប្រហែលជាបានតាមដាន ស្ថានភាពនយោបាយ នៅកម្ពុជាក្នុងរយៈពេល ចុងក្រោយនេះ”។

សូមបញ្ជាក់ថា  សហគមន៍អឺរ៉ុប ព្រមានលុបចោល នូវជំនួយមកកម្ពុជា ក្នុងទំហំទឹកប្រាក់ ប្រមាណជា ៤៣៥លានដុល្លារអាម៉េរិក ក្នុងករណី លោក សម រង្ស៊ី មិនអាចវិលត្រឡប់មក ធ្វើនយោបាយនៅកម្ពុជាវិញបាន៕