Erdogan តក់ស្លុត​ពេល​ឮដំណឹង​ ពី​ការបាញ់​ទម្លាក់​យន្តហោះ​ រុស្ស៊ី (Video Inside)

អឺរ៉ុប៖ ទូរទស្សន៍ប៊ីប៊ីស៊ី រាយការណ៍នៅថ្ងៃសៅរ៍នេះថា លោកប្រធានាធិបតី នៃប្រទេសតួកគី Recep Tayyip Erdogan បានថ្លែងថា លោកមានសេចក្តីតក់ស្លុត នៅពេលដែលឮថា មានការបាញ់ទម្លាក់ យន្តហោះចម្បាំងរុស្ស៊ី ដោយកម្លាំងតួកគី នៅបណ្តោយព្រំដែនស៊ីរី កាលពីថ្ងៃអង្គារកន្លងទៅនេះ។

លោកប្រធានាធិបតីថ្លែងថា លោកមិនចង់ឲ្យរឿងឧប្បតិ្តហេតុនោះ កើតឡើងទេ ហើយសង្ឃឹមថា នឹងមិនកើតឡើងជាថ្មីទៀត ក៏ទេដែរ។ លោកក៏បានបដិសេធ មិនធ្វើការសុំទោស រុស្ស៊ីនោះទេ ដោយចោទប្រកាន់ទីក្រុងមូស្គូថា “ប្រលែងលេងនឹងភ្លើង” នៅក្នុងប្រតិបត្តិការនៅស៊ីរី។ ការថ្លែងរបស់ លោកប្រធានាធិបតី បានធ្វើឡើង បន្ទាប់ពីតួកគី ចេញសេចក្តីព្រមានហាមប្រាម មិនពលរដ្ឋរបស់ខ្លួនទៅរុស្ស៊ី បើមិនចាំបាច់ណាមួយទេនោះ៕

 

Erdogan តក់ស្លុត​ពេល​ឮដំណឹង​ ពី​ការបាញ់​ទម្លាក់​យន្តហោះ​ រុស្ស៊ី (Video Inside)