បឹងកេត អង្គរ របស់​កម្ពុជា ទទួល Yangon United FC របស់​មី​យ៉ាន់​ម៉ា នៅ​ម៉ោង ៦ និង ៣០ នាទី​ល្ងាច​ថ្ងៃអាទិត្យ​នេះ នៅ​ស្តា​ត​អូឡាំពិក​

ភ្នំពេញ: នៅ​ម៉ោង ៦ និង ៣០ នាទី ល្ងាច​ថ្ងៃអាទិត្យ ទី​២៩​វិច្ឆិកា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ ក្រុមបាល់ទាត់ Boeung Ket Angkor FC របស់​កម្ពុជា ត្រូវ​ជួបនឹង Yangon United FC របស់​មី​យ៉ាន់​ម៉ា ( ភូមា )​។ ការប្រកួត​នេះ ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ "The Toyota Mekong Club Championship"​។​

ក្រុមបាល់ទាត់ Boeung Ket Angkor FC បានយកឈ្នះក្រុម Phnom Penh Crown FC ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។ ក្រុមបាល់ទាត់ Boeung Ket Angkor FC ជាក្រុមបាល់ទាត់ជើងឯក Cambodian League នៅឆ្នាំ២០១៥​ ដែលត្រូវ​តំណាង​ឲ្យកម្ពុជា ចូលរួមក្នុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ ""The Toyota Mekong Club Championship" នៅឆ្នាំ២០១៥នេះ។

​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ "The Toyota Mekong Club Championship" មាន​​​ក្រុមបាល់ទាត់​ ៥ ក្រុម មកពី ៥ ប្រទេស ដែល​ស្ថិត​នៅជាប់​ទន្លេមេគង្គ រួមមាន​៖ កម្ពុជា ថៃ ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា​។ នៅ​ឆ្នាំ​២០១៥​នេះ ជា​ឆ្នាំ​ទី​២ ដែល​ក្រុម​ហ៊ុន​ឡាន តូ​យូ​តា បានជ្រើសរើស​យក​ក្រុមបាល់ទាត់​កំពូល​តារាង ក្នុងប្រទេស​​និមួយៗ ដើម្បី​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ "The Toyota Mekong Club Championship" ចាប់ពី​ថ្ងៃទី​១​វិច្ឆិកា ដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥​។

​កាលពី​ឆ្នាំ​២០១៤ "The Toyota Mekong Club Championship" មានតែ ៤ ប្រទេស​ចូលរួម​ប៉ុណ្ណោះ គឺ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​។ ការប្រកួត​ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ប្រទេស​វៀតណាម​។ លទ្ធផល គឺ​ក្រុមបាល់ទាត់​កំពូល​តារាង​របស់​ប្រទេស​វៀតណាម Becamex Binh Duong FC បាន​លើក​ពាន "The Toyota Mekong Club Championship" ដោយ​យកឈ្នះ​ក្រុម Ayeyawady United FC របស់​មី​យ៉ាន់​ម៉ា ៤ ទល់នឹង ១​។​

​សម្រាប់​ការប្រកួត​នៅ​រដូវ​កាល​ថ្មី នៅ​ឆ្នាំ​២០១៥​នេះ គឺ​កាលពី​ថ្ងៃអាទិត្យ ទី​១​វិច្ឆិកា ឆ្នាំ​២០១៥ ការប្រកួត​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ បឹងកេត អង្គរ របស់​កម្ពុជា បាន​យកឈ្នះ Lao Toyota FC របស់​ឡាវ ២ ទល់នឹង ០​។

​កាលពី​ថ្ងៃអាទិត្យ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​យ៉ាង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា Yangon United FC របស់​មី​យ៉ាន់​ម៉ា បាន​យកឈ្នះ Lao Toyota FC ៥ ទល់នឹង ២​។​

​ដោយឡែក នៅ​ថ្ងៃអាទិត្យ ទី​៦​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម Becamex Binh Duong FC របស់​វៀតណាម ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អ្នកឈ្នះ នៅ​យប់​ថ្ងៃអាទិត្យ ទី​២៩​វិច្ឆិកា​នេះ​។

​ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២០​ធ្នូ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ BURIRAM UNITED FC របស់​ថៃ នឹងត្រូវ​ទទួល​ស្វាគមន៍​ក្រុមបាល់ទាត់ ដែល​ឈ្នះ​នៃ​ការប្រកួត នា​ថ្ងៃទី​៦​ធ្នូ​។​

​សូម​រម្លឹកថា នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ក្រុមហ៊ុន​ឡាន Toyota បាន​បើក​ការប្រកួត​ជ្រើសរើស​ជើងឯក​ពានរង្វាន់ Toyota ហើយ​រកឃើញ​ជើងឯក​ប្រចាំ​ប្រទេស​ទាំងពីរ​រួចហើយ​។ ដូច្នេះហើយ បានជា​ការប្រកួត "The Toyota Mekong Club Championship" នៅពេលនេះ គឺ​ក្នុងចំណោម ៣ ប្រទេស រួមមាន​៖ កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ ត្រូវ​ជម្រុះ យកតែ​មួយក្រុម ដើម្បី​ជួប​ជាមួយនឹង​វៀតណាម នៅ​ថ្ងៃទី​៦​ធ្នូ​។ រីឯ​ថៃ នៅ​រង់ចាំ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​២០​ធ្នូ​៕​

បឹងកេត អង្គរ របស់​កម្ពុជា ទទួល Yangon United FC របស់​មី​យ៉ាន់​ម៉ា នៅ​ម៉ោង ៦ និង ៣០ នាទី​ល្ងាច​ថ្ងៃអាទិត្យ​នេះ នៅ​ស្តា​ត​អូឡាំពិក​

បឹងកេត អង្គរ របស់​កម្ពុជា ទទួល Yangon United FC របស់​មី​យ៉ាន់​ម៉ា នៅ​ម៉ោង ៦ និង ៣០ នាទី​ល្ងាច​ថ្ងៃអាទិត្យ​នេះ នៅ​ស្តា​ត​អូឡាំពិក​
ក្រុមបាល់ទាត់ បឹងកេត អង្គរ របស់កម្ពុជា
បឹងកេត អង្គរ របស់​កម្ពុជា ទទួល Yangon United FC របស់​មី​យ៉ាន់​ម៉ា នៅ​ម៉ោង ៦ និង ៣០ នាទី​ល្ងាច​ថ្ងៃអាទិត្យ​នេះ នៅ​ស្តា​ត​អូឡាំពិក​
Yangon United FC របស់​មី​យ៉ាន់​ម៉ា ( ភូមា )​