ទីភ្នាក់ងារ​អចលនទ្រព្យ​ក្រុង​រ៉​ង់​ហ្គូ​ន​និយាយ​ថា ការ​លក់​កើនឡើង ចំណែក​តម្លៃ​ធ្លាក់​ចុះ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ទី​ភ្នា​ក់​អចលនទ្រព្យ​និង​បណ្តា​វិនិយោគិន​និយាយ​ថា ទីផ្សារ​អចលនទ្រព្យ​ទំនងជា​រើប​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់​ពី​ការ​លក់​ថយ​ចុះ​ជាង​មួយ​ឆ្នាំ​នេះ ខណៈ​តម្លៃនឹង​ធ្លាក់​ថ្លៃ​ពេល​មានការ​ផ្គត់ផ្គង់​តាម​បណ្តាញ​អីុន​ធើ​រ​ណេ​ត ។

តាម​រយៈ​ការ​បោះ​ឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន​នេះ បរិមាណ​នៃ​ការ​ជួញដូរ​នឹង​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ពេល​ដែល​ឧស្សាហកម្ម​នេះ​កំពុង​រីក​លូតលាស់ ។
លោក Nay Min Thu អគ្គនាយក​គ្រប់គ្រង​គេហទំព័រ iMyanmarHouse.com មាន​ប្រសាសន៍​ថា ៖ «​ការ​ជួញដូរ​កាន់តែ​មាន​កំណើន​ឡើង​ថែម​ទៀត ប៉ុន្តែ​តម្លៃ​ត្រូវ​តែ​ថយ​ចុះ​» ។

តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​ក្នុង​ទីក្រុង​រ៉​ង់​ហ្គូ​ន​បាន​កើនឡើង បើ​ប្រៀប​ជាមួយ​ទីក្រុង​ហុងកុង និង​ញូ​វ​យ៉​ក ។ ភាព​មិន​ច្បាស់លាស់​នៃ​ការ​បោះ​ឆ្នោត និង​កាតព្វកិច្ច​ពន្ធ​ថ្មី​បណ្តាល​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ដល់​ការ​លក់​ផង​ដែរ ។

លោក Nay Min Thu ក៏​បានការ​ជំរុញ​ដល់​ការ​វិនិយោគ ព្រមទាំង​ជំរុញ​ដល់​វិស័យ​អចលនទ្រព្យ​ផង​ដែរ ខណៈ​បណ្តា​ប្រទេស​ជា​ច្រើន​កំពុង​សម្លឹង​មើល​ការ​បោះ​ជំហាន​ក្នុង​ការ​អភិវឌ្ឍ​ការិយាល័យ និង​លំនៅ​ឋាន ។ លោក​ថ្លែង​ថា ៖ «​យើង​ព្យាករ​ថា នឹង​មានការ​ទិញ​-​លក់​ក្នុង​ចំនួន​ច្រើន​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​តម្លៃនឹង​ធ្លាក់​ចុះ​ពី​១០% ទៅ​១៥% ។ បរិមាណ​ខុន​ដូ​ថ្មី​រាប់​ពាន់​យូ​នី​ត ត្រូវ​បាន​កំណត់​កាលបរិច្ឆេទ​លក់​តាម​បណ្តាញ​អុ​ី​ន​ធើ​រ​ណេ​ត​នៅ​ឆ្នាំ​ក្រោយ​នេះ ដែល​បង្ខំ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ។ ប្រសិនបើ​រដ្ឋាភិបាល​ជួយ​ជំរុញ​គម្រោង​នេះ​ឲ្យ​ដើរទៅ​មុខ ដោយ​អភិវឌ្ឍន៍​គម្រោង​ចំនួន​៧ នៅ​ក្រៅ​ក្រុង​រ៉​ង់​ហ្គូ​ន​នោះ​តម្លៃនឹង​ធ្លាក់​ចុះ​ជា​មិន​ខាន​» ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អចលនទ្រព្យ​ប្រចាំ​ក្រុង​ម៉​ង់​ដា​ឡៃ លោក Tin Maung ថ្លែង​ថា ៖ «​ការ​ដាក់​បង្ហាញ​នូវ​ផ្សារ​ហ៊ុន​ដ៏​ទំនើប​ជា​លើក​ដំបូង​របស់​ក្រុង​រ៉​ង់​ហ្គូ​ន​នៅ​ដំណាច់ឆ្នាំ​នេះ អាច​ជួយ​ដល់​តម្លៃ​អចលនទ្រព្យ​បាន ។ នា​អតីតកាល ជម្រើស​នៃ​ការ​វិនិយោគ​នៅ​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​កំណត់​ក្នុង​វិស័យ​អចលនទ្រព្យ រថយន្ត ប្រាក់​ដុល្លារ​អា​មេ​រិ​ក ត្បូង និង​មាស​។ មូលធននឹង​ត្រូវ​ហូរ​ចេញពី​វិស័យ​អចលនទ្រព្យ​ស្រប​ពេល​បណ្តា​ក្រុមហ៊ុន​នានា​ចាប់ផ្តើម​ចុះបញ្ជី​ទីផ្សារ​មូល​ប​ត្រ និង​ផ្សារ​ប័ណ្ណបំណុល​» ។

នៅ​មី​យ៉ា​ន់​ម៉ា អ្នកជំនួញ​មាន​ជម្រើស​វិនិយោគ​ត្រឹមតែ​២​ឬ​៣ ប៉ុណ្ណោះ ។ ទីផ្សារ​រថយន្ត​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំទៅ ហើយ​តម្លៃ​មាស​ក៏​គ្មាន​ស្ថិរភាព ដូច្នេះ​អចលនទ្រព្យ​នៅ​តែ​ស្ថិត​ក្នុង​ជម្រើស​ទាក់ទាញ​ដដែល ។

ចំណែក​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ SAI KHON NAUNG លោក Sai KHON NAUNG ថ្លែង​ថា ៖ «​តម្លៃ​មិន​អាច​ធ្លាក់​ចុះ​ច្រើន​ពេក​ទេ ប្រសិនបើ​ការ​ជួញដូរ​រើប​ឡើង​វិញ និង​តម្រូវការ​កើនឡើង ។ តម្លៃ​បាន​កើនឡើង​ក្នុងអំឡុងពេល​២-៣​ឆ្នាំ​នេះ ខណៈ​លទ្ធផល​ការ​ជួញដូរ​មាន​ចំនួន​ច្រើន​» ។

រីឯ​លោក Tin Maung មាន​ប្រសាសន៍​ថា ៖ «​បណ្តា​វិនិយោគិន​និយាយ​ថា ពួក​គេ​ក៏​រំពឹង​ថា រដ្ឋាភិបាល​ថ្មី​នឹង​អនុម័ត​គាំទ្រ​ច្បាប់ និង​ការ​ធ្វើ​និយ័ត​កម្ម​នានា​ដែរ ។ មិនមែន​ជា​ការ​ងាយស្រួល​ឡើយ​សម្រាប់​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា ដែល​ចង់​ធ្វើ​ជា​ម្ចាស់​លំនៅ​ឋាន និង​ផ្ទះល្វែង ប្រសិនជា​រដ្ឋាភិបាល​ជួយ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ និង​ច្បាប់​អចលនទ្រព្យ​ឡើង​វិញ គឺ​ពិតជា​ជួយ​ដល់ទី​ផ្សារ​ជា​ពុំខាន​» ៕